ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី)

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេសឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។   ————————————- នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេសឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។ ច្បាប់ភូមិបាល(ថ្មី) កំណត់អំពីគោលការណ៍ វិធាន និងនីតិវិធីក្នុងការគ្រប់គ្រងដី និងអចលនវត្ថុដទៃទៀត ដែលជាមូលដ្ឋានគ្រឹះក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន។ #កអក#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ។

ព័ត៌មានជាតិ

ក្រុងបាវិតករណីគ្រោះថ្នាក់ចរាចរណ៍

ក្រុងបាវិតករណីគ្រោះថ្នាក់ចរាចរណ៍   នៅវេលាម៉ោង ០៦:៤០ នាទីថ្ងៃទី២៥ ខែ មីនា ឆ្នាំ ២០២៤ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៦៣-១៦៤ ស្ថិតក្នុងភូមិបាវិតលើសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ។   ១.ម៉ូតូម៉ាក HONDA C125 ព៌ណខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1E-3175 បើកបរដោយឈ្មោះ កឹម ឃន ភេទ ប្រុស អាយុ ៦៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បើកបរពីត្បូងទៅជើង គ្មានពាក់មួកសុវត្តិភាព រងរបួសស្រាល ម៉ូតូខូចខាតស្រាល អ្នករបួសសំរាកព្យាបាលនៅមណ្ឌលសុខភាពបាវិត ។ – អ្នករួមដំណើរឈ្មោះ សារី រីដា ភេទ ស្រី អាយុ ១០ ឆ្នាំ […]

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​បើក «ទិវា​ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២។ ពិធីនេះ រៀបចំឡើងនៅមជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែ​មីនា ឆ្នាំ២០២៤ ់ Connect with Samdech Hun Sen : 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website

ព័ត៌មានជាតិ

ទីបំផុត! ដឹងអត្តសញ្ញាណសាកសពច្រកក្នុងវ៉ាលិសហើយ ដោយសារតែមានស្នាមសាក់ដៃ

ទីបំផុត! ដឹងអត្តសញ្ញាណសាកសពច្រកក្នុងវ៉ាលិសហើយ ដោយសារតែមានស្នាមសាក់ដៃ   ខេត្តកោះកុង ៖ នៅរសៀលថ្ងៃទី២១ មីនា ២០២៤ នេះ បន្ទាប់ពីសមត្ថកិច្ចបង្ហោះព័ត៌មានសួររកសាច់ញាតិសពដែលត្រូវបានឃាតករសម្លាប់ដាក់ក្នុងវ៉ាលិសនោះ ក៏ត្រូវបងស្រីបង្កើតជនរងគ្រោះបានស្គាល់ភិនភាគប្អូនប្រុសរបស់ខ្លួន ត្រង់ចំណុចចាក់សាក់នៅចំណុចដើមដៃខាងឆ្វេង ពាក្យថា «ចងចាំ០៥.០៩.២១» ក៏បានចូលខ្លួនមកបំភ្លឺជូនសមត្ថកិច្ចស្រុក ព្រមទាំងមានសៀវភៅស្នាក់នៅមកបង្ហាញសមត្ថកិច្ចទៀតផង ។ បើតាមការបញ្ជាក់របស់បងស្រីជនរងគ្រោះឈ្មោះ ដួង ជីផា អាយុ៣៤ឆ្នាំ ថា ជនរងគ្រោះមានឈ្មោះ ដួង សង្ហា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។ ហើយនៅចុងឆ្នាំ២០២៣ ដើមឆ្នាំ២០២៤ នេះ បានទៅធ្វើការងារនៅក្នុងស្កាយបាមួយកន្លែងឯរាជធានីភ្នំពេញ ផ្នែកសឺវ៉ីស ។ កាលពីរសៀលថ្ងៃទី២១ មីនា នេះ បងស្រីជនរងគ្រោះបានសុំសមត្ថកិច្ចនិងអញ្ជើញអាចារ្យមកធ្វើពិធីបូជាសពជនរងគ្រោះនៅនឹងកន្លែងផ្លូវឃើញសាកសពនោះតែម្តង ដើម្បីយកធាតុទៅធ្វើបុណ្យតាមប្រពៃណីឯលំនៅឋាន ។ គួររំលឹកថា កាលពីវេលាម៉ោង០៤ និង៣០នាទីរសៀលថ្ងៃទី២០ មីនា ឆ្នាំ២០២៤ កំលាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង សហការជាមួយកំលាំងការិយាល័យបច្ចេកទេសកំលាំងអធិការដ្ឋាននគរបាលស្រុកបុទុមសាគរ រួមនិងមន្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តផងដែរ បានចុះពិនិត្យសាកសព នៅចំនុចក្បែរផ្លូវលេខជាតិលេខ៤៨ […]

ព័ត៌មានជាតិ

ព័ត៌មាន​ជាតិ បងប្អូនក្រុមវាលទី១៤ (ភូមិបាលខណ្ឌសែនសុខ) បន្តធ្វេីការវិនិច្ឆ័យក្បាលដី​ ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិតាយ៉ូវ ឃុំតាំងសំរោង ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ March 10, 2024choch ————————————— នាថ្ងៃ​ទី​១០ ខែ​មីនា​ ឆ្នាំ​២០២៤ បងប្អូនក្រុមវាលទី១៤ (ភូមិបាលខណ្ឌសែនសុខ) បន្តធ្វេីការវិនិច្ឆ័យក្បាលដី​ ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិតាយ៉ូវ ឃុំតាំងសំរោង ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ។ #កអក#ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

ព័ត៌មានជាតិ

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ អញ្ជេីញទទួលជួបអតិថិជនបុរីពិភពថ្មីដេីម្បីសម្របសម្រួលដោះស្រាយបញ្ហាដែលនៅសេសសល់។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ អញ្ជេីញទទួលជួបអតិថិជនបុរីពិភពថ្មីដេីម្បីសម្របសម្រួលដោះស្រាយបញ្ហាដែលនៅសេសសល់។ March 5, 2024 —————————————- នាថ្ងៃ​ទី​៤​ ខែ​មីនា​ ឆ្នាំ​២០២៤ នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ អញ្ជេីញទទួលជួបអតិថិជនបុរីពិភពថ្មីដេីម្បីសម្របសម្រួលដោះស្រាយបញ្ហាដែលនៅសេសសល់។ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #កអក         ចែករំលែកអត្ថបទ

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics ជួបសម្តែងការគួរសម និងពិភាក្សាការងារ

(ម៉ែលប៊ន, អូស្ត្រាលី)៖ នៅព្រឹកថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Daniel Phillips ប្រធានក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics ជួបសម្តែងការគួរសម និងពិភាក្សាការងារ។ សូមបញ្ជាក់ថា ក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Fresh Start Australia។ ក្រុមហ៊ុន Aegros ធ្វើអាជីវកម្មក្នុងវិស័យសុខាភិបាល ដែលផ្ដោតលើការ​ផលិត​ឱសថប្លាស្មា។ ចំណែកក្រុមហ៊ុន Fresh Start Logistics ធ្វើអាជីវកម្មលើប្រព័ន្ធឡូជីស្ទីក និងភស្ដុ​ភារ​កម្ម។ ក្រុមហ៊ុនបានផ្តល់ដំណោះស្រាយផ្នែកដឹកជញ្ជូន ប្រកបដោយភាពច្នៃប្រឌិត និងរស់រវើក៕          

ព័ត៌មានជាតិ

សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងចូលព្រះទិវង្គត នៅវេលាម៉ោង ៥៖៤0នាទីល្ងាច ថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យកាលម៉ែត្រ

 (ភ្នំពេញ)៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងចូលព្រះទិវង្គត នៅវេលាម៉ោង ៥៖៤0នាទីល្ងាច ថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យកាលម៉ែត្រ។   ព្រះសពរបស់ព្រះអង្គ បាននឹងកំពុងរៀបចំនៅវត្តវត្តឧណ្ណាលោម រាជធានីភ្នំពេញ។   ព្រះប្រវត្តិរូបសង្ខេបរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ព្រះនាម ទេព វង្ស (គណៈមហានិកាយនៃកម្ពុជា)   បិតានាម៖ ទេព ឈិត មាតានាម៖ ប៉ិច អាត់ ប្រសូត្រនៅថ្ងៃទី១២ ខែមករា ឆ្នាំវក គ.ស.១៩៣២ នៅឃុំជ្រាវ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។   * ព្រះផ្នួសលើកទី១ នៅឆ្នាំរោង គ.ស.១៩៥២ ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ព្រះនាម ហ៊ីង ម៉ៅ “ពុទ្ធសរ” ព្រះសមុហ៍ ព្រះចៅអធិការ […]

ព័ត៌មានជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈសហប្រតិបត្តិការ រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលេខាធិការដ្ឋានគោលនយោបាយអាវកាសជាតិ (NSPS) នៃទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន ស្តីពីការអនុវត្តគម្រោង “កិច្ចសហប្រតិបត្តការណ៍លើប្រព័ន្ធផ្កាយរណបកំណត់ទីតាំងសកល”

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈសហប្រតិបត្តិការ រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលេខាធិការដ្ឋានគោលនយោបាយអាវកាសជាតិ (NSPS) នៃទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន ស្តីពីការអនុវត្តគម្រោង “កិច្ចសហប្រតិបត្តការណ៍លើប្រព័ន្ធផ្កាយរណបកំណត់ទីតាំងសកល” Posted on February 22, 2024 Authornph Comment(0) ——————————————— នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈសហប្រតិបត្តិការ រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលេខាធិការដ្ឋានគោលនយោបាយអាវកាសជាតិ (NSPS) នៃទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន ស្តីពីការអនុវត្តគម្រោង “កិច្ចសហប្រតិបត្តិការលើប្រព័ន្ធផ្កាយរណបកំណត់ទីតាំងសកល” សម្រាប់ការប្រើប្រាស់សេវាកំណត់ទីតាំងជាក់លាក់តាមរយៈផ្កាយរណប QZSS ដោយពុំចាំបាច់ប្រើប្រាស់សេវា Internet ដែលបច្ចុប្បន្នត្រូវបានចែកចាយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន។ #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ MLMUPC    

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមបើកវេទិកា «ខ្សែក្រវាត់និងផ្លូវ» ប៉េកាំង, ប្រទេសចិន)៖ វេទិកា «ខ្សែក្រវាត់និងផ្លូវ»

  សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមបើកវេទិកា «ខ្សែក្រវាត់និងផ្លូវ» ប៉េកាំង, ប្រទេសចិន)៖ វេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣ ចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ។ វេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣ ធ្វើឡើងក្រោមមូលបទ «កិច្ចសហប្រតិបត្តិការ​ខ្សែ​ក្រវាត់​និងផ្លូវ ប្រកបដោយគុណភាព​ខ្ពស់​៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»។ វេទិកានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ស៊ី ជិន​ពីង ប្រធានាធិបតីចិន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយមេដឹកនាំប្រទេស និង​​ស្ថាប័ន​អន្តរជាតិជាច្រើនរូប បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាដ៏មានសារៈ​សំខាន់​នេះ ប្រកបដោយភាពមហោឡារិកជាទីបំផុត។ ក្នុងវេទិកា «ខ្សែក្រវាត់និងផ្លូវ»លើកទី៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញ​ថ្លែង​​សុន្ទរកថាគន្លឹះផងដែរ។ សុន្ទរកថាគន្លឹះរបស់សម្តេចធិបតី នឹងផ្តោតទៅលើ «សេដ្ឋ​កិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»។ វេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣ មានការចូលរួមពីប្រទេសច្រើនជាង ១៣០ និង​អង្គ​ការ​​អន្តរ​ជាតិចំនួន៣០ មកពីជុំវិញពិភពលោក ហើយគិតជាសរុបមាន​អ្នកចូលរួម​ជាង ៤,០០០នាក់។ មេដឹកនាំសំខាន់ៗដែលចូលរួមវេទិកានេះ […]