សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ថ្ងៃចេញផ្សាយៈ 03/29/2024 អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ អង្គការ សមាគម ដែលធ្វើការលើវិស័យព័ត៌មាន និងសោតទស្សន៍ អ្នកសារព័ត៌មានជាតិ អន្តរជាតិទាំងអស់ជ្រាបថា ការចេញ បណ្ណសារព័ត៌មានឆ្នាំ២០២៤ មានការយឺតយ៉ាវ ដោយសារក្រសួងត្រូវកែសម្រួលប្រព័ន្ធចុះឈ្មោះឱ្យស្រប ជាមួយផ្ទាល verify.gov.kh ដើម្បីបំពាក់ QR កូដ ដែលទទួលស្គាល់ជាផ្លូវការនៅលើបណ្ណសារព័ត៌មាន ឆ្នាំ២០២៤។ ដើម្បីសម្រួលដល់ការអនុវត្តការងាររបស់អ្នកសារព័ត៌មាន ដែលមិនទាន់ទទួលបានបណ្ណសារព័ត៌មាន ឆ្នាំ២០២៤ ក្រសួងព័ត៌មានអនុញ្ញាតឱ្យបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ដោយស្វ័យប្រវត្តិចាប់ ពីថ្ងៃជូនដំណឹងនេះ រហូតដល់ពេលទទួលបានបណ្ណសារព័ត៌មានឆ្នាំ២០២៤។ អាស្រ័យដូចបានជម្រាបជូនខាងលើសូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ អង្គការ សមាគម ដែលធ្វើការលើវិស័យព័ត៌មាន និងសោតទស្សន៍ អ្នកសារព័ត៌មានជាតិ អន្តរជាតិទាំងអស់ជ្រាបជាព័ត៌មាន […]
Month: March 2024
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី)
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេសឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។ ————————————- នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេសឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។ ច្បាប់ភូមិបាល(ថ្មី) កំណត់អំពីគោលការណ៍ វិធាន និងនីតិវិធីក្នុងការគ្រប់គ្រងដី និងអចលនវត្ថុដទៃទៀត ដែលជាមូលដ្ឋានគ្រឹះក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន។ #កអក#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ។
ក្រុងបាវិតករណីគ្រោះថ្នាក់ចរាចរណ៍
ក្រុងបាវិតករណីគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង ០៦:៤០ នាទីថ្ងៃទី២៥ ខែ មីនា ឆ្នាំ ២០២៤ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៦៣-១៦៤ ស្ថិតក្នុងភូមិបាវិតលើសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ។ ១.ម៉ូតូម៉ាក HONDA C125 ព៌ណខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1E-3175 បើកបរដោយឈ្មោះ កឹម ឃន ភេទ ប្រុស អាយុ ៦៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បើកបរពីត្បូងទៅជើង គ្មានពាក់មួកសុវត្តិភាព រងរបួសស្រាល ម៉ូតូខូចខាតស្រាល អ្នករបួសសំរាកព្យាបាលនៅមណ្ឌលសុខភាពបាវិត ។ – អ្នករួមដំណើរឈ្មោះ សារី រីដា ភេទ ស្រី អាយុ ១០ ឆ្នាំ […]
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើក «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២។ ពិធីនេះ រៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ់ Connect with Samdech Hun Sen : 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website
ទីបំផុត! ដឹងអត្តសញ្ញាណសាកសពច្រកក្នុងវ៉ាលិសហើយ ដោយសារតែមានស្នាមសាក់ដៃ
ទីបំផុត! ដឹងអត្តសញ្ញាណសាកសពច្រកក្នុងវ៉ាលិសហើយ ដោយសារតែមានស្នាមសាក់ដៃ ខេត្តកោះកុង ៖ នៅរសៀលថ្ងៃទី២១ មីនា ២០២៤ នេះ បន្ទាប់ពីសមត្ថកិច្ចបង្ហោះព័ត៌មានសួររកសាច់ញាតិសពដែលត្រូវបានឃាតករសម្លាប់ដាក់ក្នុងវ៉ាលិសនោះ ក៏ត្រូវបងស្រីបង្កើតជនរងគ្រោះបានស្គាល់ភិនភាគប្អូនប្រុសរបស់ខ្លួន ត្រង់ចំណុចចាក់សាក់នៅចំណុចដើមដៃខាងឆ្វេង ពាក្យថា «ចងចាំ០៥.០៩.២១» ក៏បានចូលខ្លួនមកបំភ្លឺជូនសមត្ថកិច្ចស្រុក ព្រមទាំងមានសៀវភៅស្នាក់នៅមកបង្ហាញសមត្ថកិច្ចទៀតផង ។ បើតាមការបញ្ជាក់របស់បងស្រីជនរងគ្រោះឈ្មោះ ដួង ជីផា អាយុ៣៤ឆ្នាំ ថា ជនរងគ្រោះមានឈ្មោះ ដួង សង្ហា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។ ហើយនៅចុងឆ្នាំ២០២៣ ដើមឆ្នាំ២០២៤ នេះ បានទៅធ្វើការងារនៅក្នុងស្កាយបាមួយកន្លែងឯរាជធានីភ្នំពេញ ផ្នែកសឺវ៉ីស ។ កាលពីរសៀលថ្ងៃទី២១ មីនា នេះ បងស្រីជនរងគ្រោះបានសុំសមត្ថកិច្ចនិងអញ្ជើញអាចារ្យមកធ្វើពិធីបូជាសពជនរងគ្រោះនៅនឹងកន្លែងផ្លូវឃើញសាកសពនោះតែម្តង ដើម្បីយកធាតុទៅធ្វើបុណ្យតាមប្រពៃណីឯលំនៅឋាន ។ គួររំលឹកថា កាលពីវេលាម៉ោង០៤ និង៣០នាទីរសៀលថ្ងៃទី២០ មីនា ឆ្នាំ២០២៤ កំលាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង សហការជាមួយកំលាំងការិយាល័យបច្ចេកទេសកំលាំងអធិការដ្ឋាននគរបាលស្រុកបុទុមសាគរ រួមនិងមន្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តផងដែរ បានចុះពិនិត្យសាកសព នៅចំនុចក្បែរផ្លូវលេខជាតិលេខ៤៨ […]
នៅថ្ងៃចុងសប្តាហ៍នេះ បងប្អូនកម្មករ-កម្មការិនី ចូលរួមពិនិត្យទិន្នន័យវិនិច្ឆ័យក្បាលដី ភូមិទាំង១៣ ក្នុងឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
នៅថ្ងៃចុងសប្តាហ៍នេះ បងប្អូនកម្មករ-កម្មការិនី ចូលរួមពិនិត្យទិន្នន័យវិនិច្ឆ័យក្បាលដី ភូមិទាំង១៣ ក្នុងឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ March 18, 2024 ពេន ចូច ————————————— នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ហេីយក៏ជាថ្ងៃចុងសប្តាហ៍នេះ បងប្អូនកម្មករ-កម្មការិនី ចូលរួមពិនិត្យទិន្នន័យវិនិច្ឆ័យក្បាលដី ភូមិទាំង១៣ ក្នុងឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ #កអក #ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC
ថ្នាក់លើ បានហៅមន្ត្រីចរាចរណ៍កំពង់សិលា ករណីឃាត់រថយន្ត ហើយទារលុយ ៤៥០ដុល្លារ ទើបឲ្យត្រឡប់វិញ មកសាកសួរហើយ
ថ្នាក់លើ បានហៅមន្ត្រីចរាចរណ៍កំពង់សិលា ករណីឃាត់រថយន្ត ហើយទារលុយ ៤៥០ដុល្លារ ទើបឲ្យត្រឡប់វិញ មកសាកសួរហើយ March 16, 2024 ភ្នំពេញ ៖ បុរសម្នាក់ជាអ្នកបើកបរ រថយន្តសាំយុង ស្លាកលេខ ភ្នំពេញ 2AA-6542 បានរៀបរាប់ថា កាលពី ម៉ោងប្រហែល១០ព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ រូបគាត់បានបើកបរ រថយន្តនៅលើផ្លូវល្បឿនលឿន ឆ្ពោះពីភ្នំពេញទៅកាន់ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លុះដល់ចំណុចគីឡូម៉ែត្រលេខ ១៤៤ ក៏បើកបញ្ច្រាសត្រលប់ក្រោយបន្តិច ដើម្បីចុះស្រាប់តែពេលនោះ មានជនស៊ីវិលម្នាក់ឃាត់រថយន្តនិងហាមមិនឱ្យគាត់បើកបរទៅណានោះទេ ដោយឲ្យរង់ចាំមន្ត្រីនគរបាលចរាចរណ៍មកសិន។ ស្រាប់តែមួយសន្ទុះក្រោយមកក៏មានមន្ត្រីនគរបាលចរាចរណ៍ គោលដៅ កំពង់សិលា ចំនួន៣នាក់ បានមកនាំរថយន្តនិង រូបគាត់ ដែលជាតៃកុងឡានទៅកាន់ប៉ុស្តិ៍គោលដៅកំពង់សិលា ដោយដល់ក្នុងប៉ុស្តិ៍មានមន្ត្រីចរាចរណ៍សរុប ៥នាក់។ បុរសជាអ្នកបើកបររូបនេះ បន្តថា ៖ មន្ត្រីនគរបាលចរាចរណ៍បានសួរនាំរកប័ណ្ណបើកបរ ស្រាប់តែគាត់ឲ្យមើលប័ណ្ណបើកបរ ស្រាប់តែមន្ត្រីចរាចរណ៍ប្រាប់ថាប័ណ្ណបើកបរក្លែងក្លាយ និងបានប្រាប់រូបគាត់ថា ការក្លែងបន្លំប័ណ្ណបើកបរអាចជាប់គុក ចាប់ពី ២ឆ្នាំ រហូតដល់ទៅ ៥ឆ្នាំ។ […]
ព័ត៌មានជាតិ បងប្អូនក្រុមវាលទី១៤ (ភូមិបាលខណ្ឌសែនសុខ) បន្តធ្វេីការវិនិច្ឆ័យក្បាលដី ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិតាយ៉ូវ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ March 10, 2024choch ————————————— នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ បងប្អូនក្រុមវាលទី១៤ (ភូមិបាលខណ្ឌសែនសុខ) បន្តធ្វេីការវិនិច្ឆ័យក្បាលដី ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិតាយ៉ូវ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ #កអក#ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជេីញទទួលជួបអតិថិជនបុរីពិភពថ្មីដេីម្បីសម្របសម្រួលដោះស្រាយបញ្ហាដែលនៅសេសសល់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជេីញទទួលជួបអតិថិជនបុរីពិភពថ្មីដេីម្បីសម្របសម្រួលដោះស្រាយបញ្ហាដែលនៅសេសសល់។ March 5, 2024 —————————————- នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជេីញទទួលជួបអតិថិជនបុរីពិភពថ្មីដេីម្បីសម្របសម្រួលដោះស្រាយបញ្ហាដែលនៅសេសសល់។ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #កអក ចែករំលែកអត្ថបទ
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics ជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ម៉ែលប៊ន, អូស្ត្រាលី)៖ នៅព្រឹកថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Daniel Phillips ប្រធានក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics ជួបសម្តែងការគួរសម និងពិភាក្សាការងារ។ សូមបញ្ជាក់ថា ក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Fresh Start Australia។ ក្រុមហ៊ុន Aegros ធ្វើអាជីវកម្មក្នុងវិស័យសុខាភិបាល ដែលផ្ដោតលើការផលិតឱសថប្លាស្មា។ ចំណែកក្រុមហ៊ុន Fresh Start Logistics ធ្វើអាជីវកម្មលើប្រព័ន្ធឡូជីស្ទីក និងភស្ដុភារកម្ម។ ក្រុមហ៊ុនបានផ្តល់ដំណោះស្រាយផ្នែកដឹកជញ្ជូន ប្រកបដោយភាពច្នៃប្រឌិត និងរស់រវើក៕