សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរ ជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានផេកផ្លូវការរបស់កងទ័ពជើងគោកថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិ ភាគទី២” ដោយឮសម្លេងកាំភ្លើង, សម្លេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមស្រាយបំភ្លឺថា៖ កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រម ព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។ កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ជាមួយនឹងស្មារតីនៃការប្តេជ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិត កម្ពុជាតែងតែរក្សានូវកិច្ចសហការល្អជាមួយគ្នា។ ក្នុងនោះផងដែរ ក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខ គឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មាន ឬការបញ្ជាក់គ្នាទៅវិញទៅមក ដើម្បចៀសវាងការភាន់ច្រឡំ ឬការបង្កភាពតានតឹងណាមួយដែលមិនចាំបាច់។
Author: sothy
តំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ តំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។ យោងអនុក្រឹត្យលេខ៦០៣ អនក្រ.តត រាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្ទេរ អភិបាលរងនៃគណៈអភិបាលខេត្ត ចំនួន០២រូប រួមមានដូចខាងក្រោម៖ ១- លោក សាយ សុជាតិ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ២ ជាអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង។ ២- លោក ហែម ពិសិដ្ឋ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៤ ជាអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង។ ពិធីប្រកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយករង គណៈប្រតិភូអមដំណើរ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ […]
ថ្ងៃព្រហស្បតិ៍ ១៤ ខែសីហា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ១៤ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៦ ចូលរួម (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន ៧ប្រទេស បានចេញដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ដូចខាងក្រោម៖ ១- ខេត្តបាត់ដំបង (យោធភូមិភាគទី៥) ២-ខេត្តបន្ទាយមានជ័យ៖ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកអូបីជាន់(ភូមិជោគជ័យ) និងច្រកបឹងត្រកួន ៣- ខេត្តព្រះវិហារ (ច្រកព្រំដែនអានសេះ) គួររំលឹកផងដែរថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ […]
រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអនុញ្ញាតឱ្យឯកឧត្តម Lloyd Gillett ប្រតិភូកងទ័ពថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិចូលជួបសម្តែងការគួរសម
រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអនុញ្ញាតឱ្យឯកឧត្តម Lloyd Gillett ប្រតិភូកងទ័ពថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនោះ ឯកឧត្តម Lloyd Gillett ក៏បានចែករំលែកផងដែរ នូវព័ត៌មានអំពីការចុះសួរសុខទុក្ខនាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលរជាធរមាន។ ចំពោះការចុះសួរសុខទុក្ខពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) នេះ បានទទួលព័ត៌មានថា ទាហានយើងទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។ On the afternoon of August 8, 2025, H.E Lieutenant General Rath Dararoth Secretary of State, Ministry of National Defense […]
សហគមន៍អឺរ៉ុប សហរដ្ឋអាមរិក កាណាដា ជប៉ុន ចិន រុស្សី និងបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន ពិសេសភ្នាក់ងារពិសេសអង្គការសហប្រជាជាតិចំនួន ២៥ បានចុះអង្កេតផ្ទាល់ដល់ជំរំជនភៀសសឹក ដើម្បីស្វែងយល់ ពិសេសធ្វើជាសាក្សីនៃសោដនាថកម្មពីសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ
សហគមន៍អឺរ៉ុប សហរដ្ឋអាមរិក កាណាដា ជប៉ុន ចិន រុស្សី និងបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន ពិសេសភ្នាក់ងារពិសេសអង្គការសហប្រជាជាតិចំនួន ២៥ បានចុះអង្កេតផ្ទាល់ដល់ជំរំជនភៀសសឹក ដើម្បីស្វែងយល់ ពិសេសធ្វើជាសាក្សីនៃសោដនាថកម្មពីសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យបានអោយដឹងនៅយប់ថ្ងៃទី ៦ សីហា ២០២៥នេះថា គណៈប្រតិភូអង្គទូតជាង ១០ប្រទេស រួមមាន សហគមន៍អឺរ៉ុប សហរដ្ឋអាមរិក កាណាដា ជប៉ុន ចិន រុស្សី និងបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន ពិសេសភ្នាក់ងារពិសេសអង្គការសហប្រជាជាតិចំនួន ២៥ រួមមាន UNESCO UNICEF ILO IOM WHO សម្របសម្រួលដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចុះអង្កេតផ្ទាល់ដល់ជំរំជនភៀសសឹកភ្នំកំបោរ នៅស្រុកបន្ទាយអំពិល និងបាត់ថ្កៅ នៅស្រុកចុងកាល់ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់ជនភៀសសឹក ពិសេសធ្វើជាសាក្សីនៃសោដនាថកម្មពីសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ។ ក្នុងដំណើរបេសកម្មដ៏មានសារៈសំខាន់នេះ បេសកជនបានទទួលព័ត៌មានសំខាន់ៗ ដូចជា មូលហេតុនៃការជន្លៀសប្រជាជនស្លូតត្រង់ ទំហំនៃផលប៉ះពាល់ ជីវភាពស្នាក់នៅក្នុងជំរំបណ្តោះអាសន្ន ពិសេសទឹកចិត្តរបស់អ្នកទាំងអស់គ្នា ក៏ដូចជាកុមារ មនុស្សចាស់ជរា ជនពិការ ស្ត្រីមានផ្ទៃពោះ ដែលដង្ហោយចង់បានសន្តិភាព […]
យប់ថ្ងៃសៅរ៍ទី ២៦ កក្កដា ២០២៥ ខ្ញុំបានពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នាដោយប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ។
យប់ថ្ងៃសៅរ៍ទី ២៦ កក្កដា ២០២៥ ខ្ញុំបានពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នាដោយប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ។ នៅក្នុងកិច្ចសន្ទនានោះ ឯកឧត្តមប្រធានាធិបតីអាមេរិក បានបញ្ជាក់អំពីឆន្ទៈរបស់ឯកឧត្តមដែលមិនចង់ឃើញមានសង្គ្រាមឬការប្រយុទ្ធគ្នា ដែលនាំឲ្យមនុស្សជាច្រើនស្លាប់និងរបួសទាំងសងខាង ដោយគិតទាំងកងទ័ពនិងប្រជាជនស៊ីវិល។ ដោយហេតុនេះហើយបានជាឯកឧត្តមតែងតែខិតខំសម្របសម្រួល និងបានបញ្ចប់ដោយជោគជ័យនូវការប្រយុទ្ធគ្នា នៅតាមបណ្ដាប្រទេសជាច្រើននៅលើពិភពលោក។ ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ឯកឧត្តមប្រធានាធិបតី Donald Trump ក៏ចង់ឃើញនូវការឈប់បាញ់គ្នាភ្លាម និងសន្តិភាព រវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ជាមួយឯកឧត្តមប្រធានាធិបតី Donald Trump ថាកម្ពុជាឯកភាពជាមួយសំណើរឱ្យមានការឈប់បាញ់ភ្លាមនិងដោយឥតលក្ខខណ្ឌរវាងកងទ័ពទាំងពីរ។ ជាក់ស្ដែងជំហរនេះខ្ញុំធ្លាប់បានបញ្ជាក់ជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានកាលពីថ្ងៃទី ២៤ កក្កដា កន្លងទៅផងដែរ។ ជាដំណឹងល្អដែលខ្ញុំបានទទួលពីឯកឧត្តម Donald Trump ក្រោយពីឯកឧត្តមបានពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើរបស់ឯកឧត្តមប្រធានាធិបតី ស្តីពីការឈប់បាញ់គ្នាភ្លាមផងដែរ។ នេះគឺជាដំណឹងដ៏ល្អសម្រាប់កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។ ខ្ញុំសង្ឃឹមថាភាគីថៃនឹងមិនកែប្រែជំហរនេះម្តងទៀត ដូចកាលពីថ្ងៃទី ២៤ […]
ព្រះរាជក្រម ប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣
ព្រះរាជក្រម ប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ហើយដែល ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ៖ ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយ ឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិ ត្រូវ កំណត់ក្នុងច្បាប់។
សូមជម្រាបជូនបងប្អូន អ៊ំពូមីង តាយាយជាថ្មីម្តងទៀត អំពីករណីនៃការបន្តក្លែងបន្លំផេកផ្លូវការផ្ទាល់ខ្លួនរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ហេីយផ្សព្វផ្សាយព័ត៌មានមិនពិត និងកាត់តក្លែងបន្លំជាបន្តបន្ទាប់។
សូមជម្រាបជូនបងប្អូន អ៊ំពូមីង តាយាយជាថ្មីម្តងទៀត អំពីករណីនៃការបន្តក្លែងបន្លំផេកផ្លូវការផ្ទាល់ខ្លួនរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ហេីយផ្សព្វផ្សាយព័ត៌មានមិនពិត និងកាត់តក្លែងបន្លំជាបន្តបន្ទាប់។ ផេកផ្ទាល់ខ្លួនផ្លូវការរបស់សម្តេចបវរធិបីនាយករដ្ឋមន្ត្រី គឺមានតែមួយ ដោយមិនមានការយកទៅផុសបន្តតាមក្រុមនោះទេ បងប្អូន អ៊ំពូមីង តាយាយ អាចកត់សម្គាល់លេីចំណុចមួយចំនួនដូចខាងក្រោម៖ ១/ ផេកដែលមានផុស គឺចេញពីផេកដោយមានតំណភ្ជាប់ច្បាស់លាស់ និងមានម៉ោង មានកាលបរិច្ឆេទជាក់លាក់ ២/ ផេកផ្ទាល់ខ្លួនរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី មានអ្នកតាមដានចំនួន ១,៨ លាននាក់ ហេីយមាន Link: https://www.facebook.com/share/16jZ2Q42Go/?mibextid=wwXIfr
ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេល្ងង់ជាងខ្លួន?
ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេល្ងង់ជាងខ្លួន? …… រាប់ចាប់ពីវិនាទីដ៏អាក្រក់ជូរជាតិបំផុត ដែលទាហានថៃឆ្មក់បាញ់ប្រហារ បណ្ដាលឱ្យកងទ័ពកម្ពុជាពលីទាំងថ្ងៃមិនទាន់រះ កាលពីថ្ងៃទី២៨ ខែឧសភា នៅតំបន់មុំ៣ ខេត្តព្រះវិហារ រហូតមកដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នេះ ភាគីថៃ ទាំងថៃរដ្ឋាភិបាល ថៃកងទ័ព និងក្រុមថៃប្រឆាំងថៃ បានចែកជើងគ្នារកនឹកធ្វើសកម្មភាពបង្កហេតុ បង្វែរសាច់រឿង កាយកប់ត្រឡប់គ្រប បំភ័ន្តសាធារណមតិថៃខ្លួនឯង និងសហគមន៍អន្តរជាតិ ជាបន្តបន្ទាប់ ដើម្បីសម្រាលអំពើស្មោកគ្រោកបង្កនៅតំបន់មុំ៣ បន្លប់រឿងនយោបាយបែកបាក់ផ្ទៃក្នុងដ៏រ៉ាំរៃ និងបិទបាំងដំណើរលើថ្មមាត់ជ្រោះដ៏ផុយស្រួយនៃរាជរដ្ឋាភិបាលបច្ចុប្បន្ន។ មិនចង់លម្អិតច្រើនលើទង្វើមិនសុីវិល័យរបស់ថៃ គិតត្រឹមសភាពការណ៍ព្រឹកថ្ងៃទី២៥ ខែមិថុនានេះ បន្ទាប់ពីផុងខ្លួន និងវិលក្បង់អស់ក្បួន ដូចពាក្យដូនតាខ្មែរផ្ដាំកូនចៅ ថៃស្រាប់តែចេញមុខសម្ដែងដើរតួកំសត់ឱ្យជនជាតិថៃ និងសហគមន៍អន្តរជាតិជាគូកនបនភឿនខ្លួនមួយចំនួនបានទស្សនា និងជឿងប់ថា “ឥឡូវ ថៃបើកច្រកព្រំដែនអស់ហើយ នៅឡើយតែខ្មែរទេតើ ដែលបន្តបិទ ផ្ទុយពីជំហរថៃ”។ ខ្មែរមួយនគរដែលបាននិងកំពុងរួមចិត្ត និងបេះដូងគាំទ្ររាជរដ្ឋាភិបាល ក៏បន្តទស្សនាល្ខោនថៃមួយឈុតនេះទៀតដែរ។ ដោយឡែកសហគមន៍អន្តរជាតិ ជាទូទៅ ក៏ប្រហែលជាផ្ដើមជ្រេញនឹងទង្វើថៃអស់ហើយ ដ្បិតពួកគេក៏តាមមិនទាន់ក្បួនល្បិចបែបកូនក្មេងរបស់ថៃដែរ។ សូមសាធារណជនជួយពិចារណា? បើកតែទ្វារច្រក តែមិនឱ្យមនុស្សឆ្លងកាត់ជាសាធារណៈ តើនេះឥរិយាបថអ្វី? ទង្វើបែបនេះវាកាន់តែជាកំណត់ត្រាបញ្ចូលក្នុងសំណុំរឿងថ្កោលទោស និងដាក់បន្ទុកផ្លូវច្បាប់លើថៃទៅវិញទេ។ បើថៃមានសុចរិតភាព […]