ព័ត៌មានជាតិ

ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេល្ងង់ជាងខ្លួន?

ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេល្ងង់ជាងខ្លួន? …… រាប់ចាប់ពីវិនាទីដ៏អាក្រក់ជូរជាតិបំផុត ដែលទាហានថៃឆ្មក់បាញ់ប្រហារ បណ្ដាលឱ្យកងទ័ពកម្ពុជាពលីទាំងថ្ងៃមិនទាន់រះ កាលពីថ្ងៃទី២៨ ខែឧសភា នៅតំបន់មុំ៣ ខេត្តព្រះវិហារ រហូតមកដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នេះ ភាគីថៃ ទាំងថៃរដ្ឋាភិបាល ថៃកងទ័ព និងក្រុមថៃប្រឆាំងថៃ បានចែកជើងគ្នារកនឹកធ្វើសកម្មភាពបង្កហេតុ បង្វែរសាច់រឿង កាយកប់ត្រឡប់គ្រប បំភ័ន្តសាធារណមតិថៃខ្លួនឯង និងសហគមន៍អន្តរជាតិ ជាបន្តបន្ទាប់ ដើម្បីសម្រាលអំពើស្មោកគ្រោកបង្កនៅតំបន់មុំ៣ បន្លប់រឿងនយោបាយបែកបាក់ផ្ទៃក្នុងដ៏រ៉ាំរៃ និងបិទបាំងដំណើរលើថ្មមាត់ជ្រោះដ៏ផុយស្រួយនៃរាជរដ្ឋាភិបាលបច្ចុប្បន្ន។ មិនចង់លម្អិតច្រើនលើទង្វើមិនសុីវិល័យរបស់ថៃ គិតត្រឹមសភាពការណ៍ព្រឹកថ្ងៃទី២៥ ខែមិថុនានេះ បន្ទាប់ពីផុងខ្លួន និងវិលក្បង់អស់ក្បួន ដូចពាក្យដូនតាខ្មែរផ្ដាំកូនចៅ ថៃស្រាប់តែចេញមុខសម្ដែងដើរតួកំសត់ឱ្យជនជាតិថៃ និងសហគមន៍អន្តរជាតិជាគូកនបនភឿនខ្លួនមួយចំនួនបានទស្សនា និងជឿងប់ថា “ឥឡូវ ថៃបើកច្រកព្រំដែនអស់ហើយ នៅឡើយតែខ្មែរទេតើ ដែលបន្តបិទ ផ្ទុយពីជំហរថៃ”។ ខ្មែរមួយនគរដែលបាននិងកំពុងរួមចិត្ត និងបេះដូងគាំទ្ររាជរដ្ឋាភិបាល ក៏បន្តទស្សនាល្ខោនថៃមួយឈុតនេះទៀតដែរ។ ដោយឡែកសហគមន៍អន្តរជាតិ ជាទូទៅ ក៏ប្រហែលជាផ្ដើមជ្រេញនឹងទង្វើថៃអស់ហើយ ដ្បិតពួកគេក៏តាមមិនទាន់ក្បួនល្បិចបែបកូនក្មេងរបស់ថៃដែរ។ សូមសាធារណជនជួយពិចារណា? បើកតែទ្វារច្រក តែមិនឱ្យមនុស្សឆ្លងកាត់ជាសាធារណៈ តើនេះឥរិយាបថអ្វី? ទង្វើបែបនេះវាកាន់តែជាកំណត់ត្រាបញ្ចូលក្នុងសំណុំរឿងថ្កោលទោស និងដាក់បន្ទុកផ្លូវច្បាប់លើថៃទៅវិញទេ។ បើថៃមានសុចរិតភាព […]

ព័ត៌មានជាតិ

យប់មុិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖

យប់មុិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖   1. ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។   2. ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។   3. បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។   4. ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបមុឺនកន្លែង។ បងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។   5. កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន។   6. បណ្តាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យ និងសំភារៈចាំបាច់ផ្សេងទៀត។   បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ។   ខ្ញុំសូមអំពាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អ។ មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃ […]

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់ក្រសួងព័ត៍មាន

សេចក្តីជូនដំណឹង ក្រសួងព័ត៌មានមានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រីដែលជាម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់មេត្តាជ្រាបថា ចាប់ពីម៉ោង ១២ យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ សូមស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញា លោកជំទាវ លោក លោកស្រីដែលជាម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់៕ តាមដានព័ត៌មានថ្មីសំខាន់ៗ

ព័ត៌មានជាតិ

ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស ថ្ងៃនេះខ្ញុំបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែនដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។

ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស ថ្ងៃនេះខ្ញុំបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែនដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។ ដូចខ្ញុំបានបញ្ជាក់រួចហើយ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងន័យនេះខ្ញុំបានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា ÷ ១. រៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។ ២. ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។ ដោយសារក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដោយមានសកម្មភាពជាបន្តបន្ទាប់របស់ក្រុមជ្រុលនិយមមួយចំនួនតូចបានបំផុសនូវចលនាជាតិនិយមក្នុងប្រទេសទាំងពីរ ដែលអាចឈានទៅការប្រឈមមុខដាក់គ្នាសារជាថ្មីនៅពេលខាងមុខ។ ខ្ញុំសង្ឃឹមថាភាគីទាំងពីរនិងអាចធ្វើការជាមួយគ្នាដើម្បីឈានទៅរកដំណោះស្រ័យបញ្ចប់ការវិវាទនៅតំបន់រសើបទាំងនេះ ក៏ដូចជាបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធី ផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។ ខ្ញុំសូមបញ្ជាក់សារជាថ្មីម្ដងទៀតថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កំលាំងកងទ័ព។ After returning from overseas missions, today I met with our […]

ព័ត៌មានជាតិ

ត្រូវបានពួកជ្រុលនិយមថៃ ចូលមកជេរប្រមាថ ដែលជាចេតនា ចង់បំផ្លាញទំទាក់ទំនងល្អ រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងចង់ដុតកំដៅឲ្យមានការប្រយុទ្ធគ្នា រវាងកងទ័ពប្រទេសទាំងពីរ… ក៏មានជនជាតិថៃមួយចំនួន ចង់ឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើង…..!

ត្រូវបានពួកជ្រុលនិយមថៃ ចូលមកជេរប្រមាថ ដែលជាចេតនា ចង់បំផ្លាញទំទាក់ទំនងល្អ រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងចង់ដុតកំដៅឲ្យមានការប្រយុទ្ធគ្នា រវាងកងទ័ពប្រទេសទាំងពីរ… ក៏មានជនជាតិថៃមួយចំនួន ចង់ឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើង…..! Posted on May 31, 2025   កម្ពុជា : ដើម្បីជៀសវាងការវង្វេងប្រវត្តិសាស្ត្រ សម្តេចតេជោ សូមបញ្ជាក់លើ៣ចំណុចដូចខាងក្រោម…   ១. តំបន់មុំបីនេះ ជាទឹកដីកម្ពុជា និងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំងពីមុនកិច្ចព្រមព្រៀងប៉ារីសទៅទៀត មានន័យថាមុន MoUឆ្នាំ២០០០ ប្រហែល ១៣ឬ១៤ឆ្នាំ។ អ៊ុនតាក់ប្រហែលជាអាចធ្វើសាក្សីបាន ហើយបើមិនច្បាស់ កម្ពុជា និងថៃ អាចព្រមព្រៀងគ្នាយកបញ្ហានេះ អមដោយផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ (មិនមែនជាផែនទីចោរដែលគូសខ្លួនឯងដើម្បីលួចដី) ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង និងដើម្បីសេចក្តីសុខ និងសាមគ្គីភាពនៃអ្នកជំនាន់ក្រោយកុំឲ្យមានរឿងច្រំដែលកើតឡើងបន្តទៀត។       ២. រូបថតប៉ុន្មានសន្លឹកដែលខ្ញុំនិងភរិយាព្រមទាំងសហការីបានទៅកាន់តំបន់នោះ កាលពីជាង១៥ឆ្នាំមុន គឺជាភស្តុតាងកាន់តែច្បាស់បញ្ជាក់ថាជាទឹកដីកម្ពុជា។ ខ្ញុំមិនអាចស្លៀកពាក់យោធាទៅថតក្នុងទឹកដីថៃ ឬទឹកដីឡាវនៅតំបន់នោះបានទេ ពិតមែនតែពេលនោះ ខ្ញុំទទួលកងទ័ពឡាវនៅក្នុងរោងបុណ្យនេះ (រោងនេះត្រូវបានភ្លើងឆេះកាលពីប៉ុន្មានឆ្នាំមុន)។ […]

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តព្រះវិហារ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខគ្រួសារសពយុទ្ធជនដែលពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅតំបន់ព្រំដែនមុំបី ក្នុងស្រុកជាំក្សាន្

ថ្នាក់ដឹកនាំខេត្តព្រះវិហារ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខគ្រួសារសពយុទ្ធជនដែលពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅតំបន់ព្រំដែនមុំបី ក្នុងស្រុកជាំក្សាន្ត   (ព្រះវិហារ)៖ លោក គីម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខចំពោះក្រុមគ្រួសារសពយុទ្ធជនឈ្មោះ សួន រ៉ោន អាយុ៤៨ឆ្នាំ ទីលំនៅភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធជាមួយទាហានថៃ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់ព្រំដែនមុំបី។   នៅក្នុងឱកាសនោះ លោក គឹម ចាន់បញ្ញា បានសំដែងនូវការចូលរួមរំលែកទុក្ខ និងថ្លែងផ្តាំផ្ញើនៅការចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុតពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ជូនចំពោះក្រុមគ្រួសារសព ចំពោះការបាត់បង់ស្វាមីដ៍ល្អ និងជាឪពុកដ៍ល្អរបស់កូនៗ។   លោកអភិបាលរងខេត្តព្រះវិហារ បានបញ្ជាក់ថា «នេះជាការបាត់បង់ដ៏ធំនៃជាតិ និងជាពិធីសោកស្តាយរួមរបស់ពលរដ្ឋខ្មែរទាំងមូល ចំពោះវីរៈបុរសដែលបានស្លាប់បាត់បង់ជីវិតដើម្បីបុព្វហេតុការពារជាតិមាតុភូមិ នៅតំបន់ព្រំដែនមុំបី»។   ជាមួយគ្នានោះ លោកអភិបាលរងខេត្ត ក៏បានផ្តល់នូវថវិកាផ្ទាល់ខ្លួនមួយចំនួន ដើម្បីជួយសម្រាលទុក្ខលំបាករបស់ក្រុមគ្រួសារសពក្នុងគ្រាដ៏សោកសៅនេះ ជាមួយនឹងការឧទ្ទិសបួងសួងសូមឱ្យវិញ្ញាណក្ខន្ធសពបានដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។   […]

ព័ត៌មានជាតិ

កុំថាគ្មានថ្ងៃនេះណាលោកយន់ សារោមកុំចេះ តែហ៊ានខ្លាំងពេកលោកប្រធាន!

កុំថាគ្មានថ្ងៃនេះណាលោកយន់ សារោមកុំចេះ តែហ៊ានខ្លាំងពេកលោកប្រធាន!   (មណ្ឌលគិរី) លោកយន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ  ដែលសម្បូរដោយរឿងអាស្រូវរាប់មិនអស់ ទាំងរំលោភដីប្រជាពលរដ្ឋសហគមន៍ នឹងឈូសឆាយដីរដ្ឋយកធ្វើកម្មសិទ្ធ ជាច្រើនកន្លែងរាប់សឹបហិកតាគ្រាកន្លងមកនោះ   ត្រូវបានឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈធ្វើលិខិតស្នើ សុំបញ្ចប់តំណែងដកចេញពីក្រមខណ្ឌ ដូចដកកូនស្មៅដែលដុះរំខានដំណាំ កសិករដាំយកផលអញ្ចឹង!។ ដើម្បីជ្រាបច្បាស់សូមអានសេចក្តីសម្រេចខាងក្រោម៕  

ព័ត៌មានជាតិ

វៀតណាមកំពុងជួបបញ្ហាលំបាកឈឺក្បាល ជុំវិញការពិបាកនាំចេញទុរេនទៅកាន់ទីផ្សារចិន ដោយសារតែតម្រូវការត្រួតពិនិត្យលើគុណភាព និងសារធាតុគីមីកាន់តែតឹងរ៉ឹង និងការប្រកួតប្រជែងពីបណ្ដាប្រទេសផ្សេងៗកាន់តែកើនឡើង ដោយជំរុញឱ្យតម្លៃទុរេនក្នុងស្រុកធ្លាក់ចុះស្រឺតៗតែម្ដង។

រដ្ឋធានីហាណូយ៖ វៀតណាមកំពុងជួបបញ្ហាលំបាកឈឺក្បាល ជុំវិញការពិបាកនាំចេញទុរេនទៅកាន់ទីផ្សារចិន ដោយសារតែតម្រូវការត្រួតពិនិត្យលើគុណភាព និងសារធាតុគីមីកាន់តែតឹងរ៉ឹង និងការប្រកួតប្រជែងពីបណ្ដាប្រទេសផ្សេងៗកាន់តែកើនឡើង ដោយជំរុញឱ្យតម្លៃទុរេនក្នុងស្រុកធ្លាក់ចុះស្រឺតៗតែម្ដង។ឥ ទូរកុងតឺន័រផ្ទុកផ្លែឈើត្រូវការរយៈពេលមួយសប្តាហ៍សម្រាប់ការត្រួតពិនិត្យនៅព្រំដែន ដោយសារគយចិនត្រួតពិនិត្យ១០០ភាគរយ នៃការដឹកជញ្ជូនទាំងអស់លើសារធាតុគីមីហាមឃាត់។ ផលលំបាកទាំងនេះហើយ បានបង្ខំឱ្យកសិករវៀតណាម ដែលដាំផ្លែឈើនៅតាមតំបន់ដីសណ្ដទន្លេមេគង្គទម្លាក់តម្លៃរហូតដល់៣០ភាគរយ មកនៅត្រឹម ១,៣៥ដុល្លារ ឬ២,៦៩ដុល្លារក្នុងមួយគីឡូក្រាម។ ជាក់ស្តែង ក្នុងរយៈពេល២ខែដំបូងនៃការនាំចេញទុរេនរបស់វៀតណាមទៅកាន់ប្រទេសចិន បានដាំក្បាលចុះក្រោម៨៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ មកត្រឹម២៧លានដុល្លារ។ ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​បែបនេះ ធ្វើឱ្យ​សាជីវកម្ម​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​លែង​ហ៊ាន​នាំ​ចេញ​ក្នុង​ទំហំ​ធំ។ ចំណែកទីផ្សាររបស់វៀតណាមនៅក្នុងប្រទេសចិន បានធ្លាក់ចុះពី៦២ភាគរយមកនៅត្រឹម៣៧ភាគរយ ខណៈថៃបានកើនឡើងពី៣៧ភាគរយ ទៅ៦២,៣ភាគរយ ទន្ទឹមនឹងរាជរដ្ឋាភិបាល​ថៃ ​បាន​អនុវត្ត​វិធានការ​ដើម្បី​ធានា​ការ​នាំ​ចេញ​បន្ត​ក្នុង​បរិមាណ​ខ្ពស់។ គួរជម្រាបថា ​ចិន​បាន​ពង្រឹង​ការ​ត្រួតពិនិត្យ​ទុរេន​វៀតណាម​ ដោយសារមានសារធាតុ​គីមី​ហាមឃាត់​ដូចជា auramine O ជា​ថ្នាំ​ជ្រលក់​មានពណ៌លឿង ដែលមានសារ​ធាតុហានិភ័យ​នៃ​ជំងឺ​មហារីក​ខ្ពស់៕

ព័ត៌មានជាតិ

ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន៖ ការអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ធានាដល់សុខសុវត្ថិភាពការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពជឿជាក់ 

ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន៖ ការអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ធានាដល់សុខសុវត្ថិភាពការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពជឿជាក់   ព្រៃវែង៖ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្ត ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលមានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្តិភាព ក្នុងខេត្តព្រៃវែង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង។                       ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន មានប្រសាសន៍លើកឡើងថា លើការងារសន្តិសុខសណ្តាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងដែនសមត្ថកិច្ចរបស់ខេត្ត ជារួម រក្សាការពារបានយ៉ាងល្អប្រសើរ ដែលកើតចេញពីការយកចិត្តទុកដាក់អនុវត្តជាប់ជាប្រចាំនូវបណ្តាវិធានការនានា […]

ព័ត៌មានជាតិ

សម្ដេចធិបតី៖ ការប្រេះស្រាំជាតិសាសន៍ ការរើសអើងជាតិសាសន៍ ជាចំណែកនាំឱ្យបែកបាក់សង្គម

សម្ដេចធិបតី៖ ការប្រេះស្រាំជាតិសាសន៍ ការរើសអើងជាតិសាសន៍ ជាចំណែកនាំឱ្យបែកបាក់សង្គម ថ្ងៃខែចេញផ្សាយ៖ March 25, 2025 ,ព័ត៌មានជាតិ     ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ សម្ដេច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន និងពិសាភោជនាហារសាមគ្គីជា មួយសាសនិកអ៊ិស្លាមនៅកម្ពុជា។ ក្នុងពិធីនេះ សម្ដេចធិបតីបានលើកឡើងពីកត្តាសំខាន់នៃសុខដុម ភាពជាតិសាសន៍ និងសាសនានៅកម្ពុជា ដែលជាគំរូដ៏ល្អមួយសម្រាប់ពិភពលោក។   ក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន និងពិសាភោជនាហារសាមគ្គីជាមួយសាសនិកអ៊ិស្លាមនៅកម្ពុជានាល្ងាចថ្ងៃនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្ដេចបានមានប្រសាសន៍លើក ឡើងពីសារៈសំខាន់នៃសុខដុមភាពជាតិសាសន៍ និងសាសនានៅកម្ពុជា។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា កត្តានេះគឺជាគំរូដ៏ល្អមួយសម្រាប់ពិភពលោក។   សម្ដេចធិបតីរំលេចបន្ថែមថា ដោយសារតែកម្ពុជារក្សាបាននូវសុខដុមភាពនៃជាតិសាសន៍ និងសាស នាបែបនេះហើយ ទើបកាលពីពេលថ្មីៗកន្លងមកនេះ អង្គការសហប្រជាជាតិបានប្រគល់នូវតួនាទីដ៏សំ ខាន់មួយដល់កម្ពុជា។   តំណាងសាសនាអ៊ិស្លាមបានលើកឡើងដែរថា សហគមន៍អន្តរជាតិ បានកោតសរសើរចំពោះកម្ពុជា និងបានមកសិក្សាស្វែងយល់ដកយកបទពិសោធន៍ពីកម្ពុជា ចំពោះភាពសុខដុម […]