សូមវិញ្ញាណក្ខន្ធ វីរយុទ្ធជនដែលបានពលីជីវិត ទាំង២០ រូប នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ សូមឲ្យបានទៅកាន់សុគតិភព កុំបីឃ្លាងឃ្លៀតឡើយ
Month: April 2024
សូមចូលរួមអបអរសាទរ!
👏🏻សូមចូលរួមអបអរសាទរ! បង 🇰🇭បេក្ខជនកម្ពុជាដណ្តើមបានជ័យលាភីឆ្នើមលេខ 𝟏 (𝐓𝐨𝐩𝟏) រួមជាមួយមេដាយសរុបចំនួន 𝟏𝟐 ពីកម្មវិធីប្រឡងប្រជែងគណិតវិទ្យា 𝐈𝐌𝐄𝐂 វគ្គផ្តាច់ព្រ័ត្រនៅប្រទេសអូស្រ្តាលី។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនប្រាយត៍ បានសម្របសម្រួល និងដឹកនាំបេក្ខជនកម្ពុជា ចូលរួមកម្មវិធីប្រឡងប្រជែងគណិតវិទ្យាកម្រិតអន្តរជាតិ 𝐈𝐌𝐄𝐂 នៅប្រទេសអូស្រ្តាលី ហើយជាលទ្ធផលបេក្ខជនយើងទទួលបាន៖ 🏆 ជ័យលាភីឆ្នើមលេខ 𝟏 ចំនួន 𝟑រូប 🥇មេដាយមាស 𝟑 🥈មេដាយប្រាក់ 𝟓 🥉មេដាយសំរិទ្ធ 𝟒 🔗អំពីកម្មវិធីប្រឡងជាច្រើនទៀត 𝐁𝐫𝐢𝐠𝐡𝐭 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/brightcambodia #BrightEducation #IMEC #competition #globalcompetition
កំលាំងនគរបាល ស្រុកម៉ាឡៃ ឆ្មក់ស្ទាក់ ឃាត់បានពលរដ្ឋប្រុសស្រី៣០០នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ
កំលាំងនគរបាល ស្រុកម៉ាឡៃ ឆ្មក់ស្ទាក់ ឃាត់បានពលរដ្ឋប្រុសស្រី៣០០នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ខេត្តបន្ទាយមានជ័យ ៖ កាលពីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កម្លាំងបញ្ជាការដ្ឋានវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨១៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានសហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ ឆ្មក់ឃាត់ទប់ស្កាត់ ពលរដ្ឋខ្មែរត្រៀមឆ្លងដែន ខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ បានចំនួន ៣០០នាក់ យកមកអប់រំ។ សមត្ថកិច្ចបានឃាត់ពលរដ្ឋ ប្រុស-ស្រី ចំនួន៣០០នាក់ ក្នុងនោះស្រី១៥៤នាក់ កុមារ២៦នាក់។ ពលរដ្ឋទាំងនេះត្រូវបានស្ទាក់ឃាត់ ក្នុងភូមិសាស្រ្ត ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ពលរដ្ឋទាំងនោះ មកពីខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរា ប៕
ល្បែងបញ្ជាល់មាន់ដុះស្លែ បើកការឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម លំហូរចូលមកលេង សុីសងខុសច្បាប់យ៉ាងគំហុក ខ្លះមានប៉ាស់ព័រ ខ្លះអត់ប៉ាស់ព័រ បង្កប់ក្នុងកាសុីណូអត់ផ្លាយីហោ នៅចំកណ្តាលក្រុងបាវិត មិនទាន់ចាត់វិធានការបង្រ្កាប
ល្បែងបញ្ជាល់មាន់ដុះស្លែ បើកការឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម លំហូរចូលមកលេង សុីសងខុសច្បាប់យ៉ាងគំហុក ខ្លះមានប៉ាស់ព័រ ខ្លះអត់ប៉ាស់ព័រ បង្កប់ក្នុងកាសុីណូអត់ផ្លាយីហោ នៅចំកណ្តាលក្រុងបាវិត មិនទាន់ចាត់វិធានការបង្រ្កាប ! ថ្ងៃចេញផ្សាយៈ 04/17/2024 (ស្វាយរៀង) ÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត បានឲ្យដឹងថា ម្ចាស់កាស៊ីណូ ចំណុចភូមិ ទួលកន្តេីយនៅច្រកទ្វេភាគីព្រំដែនធ្លក បើកឲ្យពលរដ្ឋខ្មែរពីគ្រប់ទិសទី និងជនជាតិវៀតណាម ខ្លះមានប៉ាស់ព័រខ្លះអត់ប៉ាស់ព័រ ចូលមកលេងល្បែងបញ្ជាក់មាន់ទ្រង់ទ្រាយធំយ៉ាងពពាក់ពពូន គ្មានញញើតអ្វីទាំងអស់។ ទោះបីសម្តេច ធិបតី ហ៊ុន ម៉ា ណេត ឲ្យប្រកាសបិទល្បែងនាពេលកន្លងមកថ្មីៗ នេះ បែរជាមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់សង្កាត់ ព្រមទាំង សមត្ថកិច្ចថ្នាក់ក្រុងបាវិត បណ្ដែតបណ្ដោយ ឲ្យម្ចាស់កាស៊ីណូអត់ផ្លាកយីហោ ចំណុចភូមិទួលកន្តេីយ បេីកល្បែងបញ្ជាល់មាន់ បៀរ អាប៉ោង យូគី ក្នុងដែនដីរបស់ខ្លួននោះទេ ហ៊ានផ្គេីនបទបញ្ជាថ្នាក់នាំទៅវិញ។ ដូច្នេះហើយទើបប្រជាពលរដ្ឋជំរុញឲ្យ លោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងលោកប៉េង […]
សមត្ថកិច្ចជំនាញបានច្រានចោលការផ្សព្វផ្សាយពាក់ព័ន្ធនឹងពលករខ្មែរវិលចូលប្រទេសវិញថា “មិនដូចការគិត
សមត្ថកិច្ចជំនាញបានច្រានចោលការផ្សព្វផ្សាយពាក់ព័ន្ធនឹងពលករខ្មែរវិលចូលប្រទេសវិញថា “មិនដូចការគិត របស់ហ្វី(Free)មិនស្រួលទេ ” បើចង់បានលឿនត្រូវអស់៤០០បាត អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ មានពលរដ្ឋខ្មែរជាង ៩៧,៣៧៧នាក់ ក្នុងនោះជាពលករចំនួនជាង ៣១,០៣៩នាក់ បានធ្វើដំណើរវិលចូលប្រទេសវិញដោយក្តីសប្បាយរីករាយក្រោមកិច្ចស្វាគមន៍ និងជួយសម្រួលគ្រប់បែបយ៉ាងដោយមន្ត្រីនគរបាលអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតនៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ។ ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី០៥ ខែមេសាឆ្នាំ២០២៤កន្លងទៅ មានគណនីហ្វេសប៊ុកឈ្មោះ រ័ត្ន មង្គលបូរី បានបង្ហោះវីឌីអូបង្ហាញពីការកកស្ទះ ដោយសរសេររៀបរាប់ថា “មិនដូចការគិត របស់ហ្វីមិនស្រួលទេ ” បើចង់បានលឿនត្រូវអស់ ៤០០បាត ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចាត់វិធានការស្រាវជ្រាវនិងរកឃើញថា ការកកស្ទះដូចបានបង្ហោះនោះ គឺមិនស្ថិតនៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ភ្នំដី របស់កម្ពុជាឡើយ ៕
វិនិយោគ ក្នុងតំបន់, បង្ហាញពីជវភាពនៃសេដ្ឋកិច្ចអាស៊ាន ទៅកាន់សហគមន៍សកលលោក
វិនិយោគ ក្នុងតំបន់, បង្ហាញពីជវភាពនៃសេដ្ឋកិច្ចអាស៊ាន ទៅកាន់សហគមន៍សកលលោក។ និងគូស រំលេចពីភាពប្រទាក់ក្រឡារបស់អាស៊ាន នៅក្នុងសេដ្ឋកិច្ចសកល ។ ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញរបស់អាស៊ាន, យើងត្រូវប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ដ៏ល្អ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, កម្លាំងពលកម្មជំនាញ និង ទីផ្សារប្រកបដោយជវភាព ដើម្បីប្រែក្លាយតំបន់អាស៊ាន ឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងការវិនិយោគ ដ៏គួរឱ្យទាក់ទាញ ដោយមានរដ្ឋជាសមាជិក ជាមូលដ្ឋានផលិតកម្ម ដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ សម្តេចធិបតី បញ្ជាក់ថា តំបន់អាស៊ាន ដែលមានការតភ្ជាប់ឆ្លងព្រំដែន មានរំហូរព័ត៌មាន ដោយសេរី និងមានការផ្ដល់សិទ្ធិអំណាចដល់ពលរដ្ឋគ្រប់រូបឱ្យប្រើប្រាស់ឧបករណ៍នៃយុគ សម័យឌីជីថល ។ កម្ពុជាតែង គាំទ្រយ៉ាងសកម្ម ដល់ការអភិវឌ្ឍបណ្តាញថាមពលអាស៊ានប្រកបដោយភាពរឹងមាំ និងមានសមាហរណកម្ម។ គម្រោងប្រកបដោយចក្ខុវិស័យវែងឆ្ងាយបែបនេះ នឹងជំរុញឱ្យមាន សន្តិសុខថាមពល និងបង្កើតឱ្យមានកាលានុវត្តភាពសេដ្ឋកិច្ច តាមរយៈរំហូរនៃថាមពល ស្អាតឆ្លងកាត់ព្រំដែន ។ ផែនការណ៍នេះនឹងជួយពង្រឹងឧស្សាហកម្ម, ពង្រឹងសហគមន៍ និងធ្វើឱ្យអាស៊ាន ក្លាយទៅជាតំបន់ឈានមុខក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ។