ព័ត៌មានជាតិ

ក្រសួងព័ត៌មាន បានចេញសេចក្ដីប្រកាសអំពីលទ្ធផលនៃសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»នៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។ Posted on July 25, 2024 Authornph

  សេចក្តីប្រកាសព័ត៌មាន ស្តីពី សិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា   អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាននៅកម្ពុជា បានទទួលស្គាល់ពីភាពចាំបាច់និងសារៈសំខាន់ក្នុងការបង្កើត «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» និងបង្ហាញពីការគាំទ្រលើដំណើរការរៀបចំធម្មនុញ្ញនេះ ដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា។ ទាំងអស់គ្នាបានបញ្ជាក់ពីភាពចាំបាច់ត្រូវមាន «ធម្មនុញ្ញ វិជ្ជាជីវៈសារព័ត៌មាន» ដែលជាមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ យកធ្វើជាមូលដ្ឋានក្នុងការអនុវត្តវិជ្ជាជីវៈរបស់ខ្លួន សំដៅពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ គណនេយ្យភាព អនុលោមភាព ការទទួលខុសត្រូវវិជ្ជាជីវៈ និងជាពិសេសលើកកម្ពស់តម្លៃ និងពង្រឹងជំនឿទុកចិត្តលើវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។ ការគូសបញ្ជាក់នេះធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលត្រូវបានរៀបចំឡើង នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការសម្របសម្រួលពីក្រសួងព័ត៌មាន និងមានការចូលរួមពី អ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប តំណាងអង្គការ UNESCO អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា ព្រមទាំងមន្ត្រីទទួលបន្ទុកព័ត៌មាន ពីស្ថាប័នផ្សេងទៀត សរុបជាង ២០០នាក់។   ការធានាសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ចាំបាច់ត្រូវរៀបចំឡើងនិងអនុវត្តឱ្យស្របទៅនឹងពេល ដែលសង្គមកម្ពុជា ក៏ដូចជានៅលើពិភពលោកដែលកំពុងស្ថិតក្នុងបរិបទនៃសមាហរណកម្មឌីជីថលក្នុងសង្គម ជាពិសេស ការសម្របខ្លួនជាមួយឥទ្ធិពលនៃការប្រែប្រួលក្នុងប្រព័ន្ធផ្សព្វផ្សាយ ការទទួលនិងផ្សាយព័ត៌មាន ដែលបានវិវត្តតាមការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនៃបច្ចេកវិទ្យាទំនើប។   […]

ព័ត៌មានជាតិ

ពិតជាល្អណាស់! កូនខ្មែរមួយក្រុមផលិតសាប៊ូ ច្នៃចេញពីស្ពៃក្រញាញ់

ពិតជាល្អណាស់! កូនខ្មែរមួយក្រុមផលិតសាប៊ូ ច្នៃចេញពីស្ពៃក្រញាញ់ យោងតាម ផេកផ្លូវការ នុត សម្ផស្ស / Nut Samphoisបានឳ្យដឹងថា « ការរង់ចាំផលិតផលសម្រេចសាប៊ូស្ពៃរបស់បងប្អូនបានមកដល់ហើយ!🥬❤️ នាងខ្ញុំសូមបង្ហាញជូនបងប្អូននូវរូបភាព និងតម្លៃពិសេសផលិតផលសាប៊ូផលិតចេញពីស្ពៃក្រញាញ់ធម្មជាតិខ្មែរតាមការសន្យា 🙏❤️។ គម្រោងកែច្នៃសាប៊ូស្ពៃនេះត្រូវបានដឹកនាំដោយនាងខ្ញុំផ្ទាល់ ដោយមានការចូលរួមពីលោកស្រីបណ្ឌិត ហ៊ួង ពានី ព្រមទាំងក្រុមវិស្វករគីមីវ័យក្មេងប្រចាំអិលអេសវី និងនិស្សិតហាត់ការច្រើននាក់ទៀត។ ដើម្បីចូលរួមអបអរការកែច្នៃបន្លែស្ពៃក្រញាញ់ខ្មែរជាផលិតសាប៊ូបានសម្រេច និងដើម្បីចូលរួមជំរុញកសិផលខ្មែរ នាងខ្ញុំសូមផ្តល់ជូននូវតម្លៃពិសេសដូចក្នុងរូបខាងក្រោម​ (សម្រាប់តែផលិតផលសាប៊ូស្ពៃប៉ុណ្ណោះ)។… សូមបញ្ជាក់ថា បច្ចុប្បន្នកូនខ្មែរមួយក្រុមខាងលើ បានច្នៃសាប៊ូពីស្ពៃក្រាញ់ បាន៣មុខ មានសាប៊ូកក់សក់ សាប៊ូកលាងមុខ និងសាប៊ូដុះខ្លួន។ ប្រភពផេកផ្លូវការ៖ នុត សម្ផស្ស / Nut Samphois សម្រាប់បងប្អូនចង់គាំទ្រផលិតផលច្នៃដោយកូនខ្មែរ អាចទំនាក់ទំនងតាមផេកហ្វេសផ្លូវការអ្នកគ្រូ នុត សម្ផស្ស / Nut Samphois ផ្ទាល់បាន។

ព័ត៌មានជាតិ

លើកនេះច្រើនតោនណាស់! សាច់បង្កក មានចុងស្លាបមាន់ និងគល់ស្លាបមាន់ ជាង ១៧តោន ត្រូវបានមន្រ្តីជំនាញឃាត់ចាប់បាន និងដុតកម្ទេចចោល

លើកនេះច្រើនតោនណាស់! សាច់បង្កក មានចុងស្លាបមាន់ និងគល់ស្លាបមាន់ ជាង ១៧តោន ត្រូវបានមន្រ្តីជំនាញឃាត់ចាប់បាន និងដុតកម្ទេចចោល     ខេត្តកណ្តាល ៖ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល បានសហការជាមួយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ ចុះត្រួតពិនិត្យគុណភាពសាច់បង្កកដែលនាំចូលពីប្រទេសជិតខាង តាមរយៈឡាន ៥គ្រឿងម៉ាក តួរីស ដែលក្នុងនោះមានផ្ទុកនូវសាច់បង្កកចម្រុះរួមមាន៖ ចុងស្លាបមាន់ និងគល់ស្លាបមាន់ ចំនួន ១,៥៦៣ កេស ស្មើនឹង ១៧,១៩៣គីឡូក្រាម។ ក្រោយរឹបអូសបាន សមត្ថកិច្ច បានយកសាច់មាន់បង្កកទាំងនោះ ទៅដុតកម្ទេចចោល កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤៕   ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ ថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រដោយកូនខ្មែរ និងសម្រាប់កូនខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ ថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រដោយកូនខ្មែរ និងសម្រាប់កូនខ្មែរ Jul 01, 2024 12 views00 ចែករំលែក   កំពង់ចាម ៖ ថ្លែងចេញពីឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាជលរដ្ឋទូតាំងប្រទេសដែលបានគាំទ្រគម្រោងប្រវត្តិសាស្រ្តនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រដោយកូនខ្មែរ និងសម្រាប់កូនខ្មែរនៅពេលអនាគត។   សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “គម្រោងព្រែកជីកហ្វូណនតេជោ មានការគាំទ្រពីបណ្តាបក្សនយោបាយនានា មានតែក្រុមជ្រុលនិយមមួយក្តាប់តូចប៉ុណ្ណោះដែលប្រឆាំង។ សម្តេចធិបតីបានបញ្ជាក់ថា គម្រោងនេះជាស្មាតីជាតិនិយម ដើម្បីផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុង”ទិវាមច្ឆជាតិ” លើកទី១៩ នៅទីតាំងបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ […]

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ៥ពាន់នាក់ សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ក្នុងពិធីអបអរសាទរ ទិវាមច្ឆជាតិ ០១ កក្កដា  Jul 01, 2024 2 views00

ប្រជាពលរដ្ឋ៥ពាន់នាក់ សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ក្នុងពិធីអបអរសាទរ ទិវាមច្ឆជាតិ ០១ កក្កដា  Jul 01, 2024 2 views00 កំពង់ចាម ៖ ប្រជាពលរដ្ឋសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ០១ កក្កដា លើកទី១៩ ព្រមទាំងថតរូបអនុស្សាវរីយ៍ប្រកបដោយភាពស្និទ្ធស្នាល នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្នុងឱកាសនោះសម្ដេចធិបតី ថ្លែងថា ត្រីជាប្រភពអាហារដ៏ចម្បងសម្រាប់ប្រជាជនកម្ពុជា ដែលទាមទារឱ្យមានការអភិរក្ស និងអភិវឌ្ឍ ដើម្បីកូនខ្មែរជំនាន់ក្រោយ។  សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ដរាបណាគណបក្សប្រជាជនកម្ពុជា  ទទួលបានការគាំទ្រពីប្រជាជន ឱ្យដឹកនាំប្រទេស នោះរាជរដ្ឋាភិបាល និងបន្តមិនយកពន្ធលើដីកសិកម្ម។ សម្ដេចនាយករដ្ឋមន្ត្រី ថ្លែងបន្តថា ការដោះស្រាយផលិតវិស័យកសិកម្ម គឺដៃម្ខាងត្រូវធានាតម្លៃ គិតគូរពីចំណូលរបស់កសិករ  និងដៃម្ខាងទៀតត្រូវធានាមិនឱ្យទំនិញឡើងថ្លៃ ប៉ះពាល់ការចំណាយរបស់អ្នកទិញ។ សម្ដេច […]