ព័ត៌មានជាតិ

ឃាតករចាក់សម្លាប់យុវជនម្នាក់ក្នុងបន្ទប់ជួល រួចរត់គេចខ្លួនបាត់ស្រមោលមិនទាន់ដឹងពីមូលហេតុ

ឃាតករចាក់សម្លាប់យុវជនម្នាក់ក្នុងបន្ទប់ជួល រួចរត់គេចខ្លួនបាត់ស្រមោលមិនទាន់ដឹងពីមូលហេតុ

 

ឃាតករចាក់សម្លាប់យុវជនម្នាក់ក្នុងបន្ទប់ជួល រួចរត់គេចខ្លួនបាត់ស្រមោលមិនទាន់ដឹងពីមូលហេតុ

June 24, 2024

 

 

ភ្នំពេញ-យុរជនម្នាក់​ ត្រូវបានជនមិនស្គាល់មុខបានធ្វេីសកម្មភាពចាក់សម្លាប់​ រួចក៏បានរត់គេចខ្លួនបាត់ស្រមោលដោយមិនទាន់ដឹងពីមូលហេតុ។

កករណីឃាត្តកម្មនេះបានបង្កអោយមានការភ្ញាក់ផ្អេីលនៅវេលាម៉ោង​ ៣និង១០នាទីរសៀល​ ថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០២៤​ ដែលស្ថិតនៅផ្ទះជួលជាន់ទី៣​ ផ្លូវ១៦៦​ សង្កាត់អូរឫស្សី​ទី១​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​។

 

យោងតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា,សពយុវជនខាងលើមានឈ្មោះ ជុំ តារាណាន់ អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួលចំនុចកើតហេតុខាងលើ

ក្រោយកេីតហេតុ​ កម្លាំងសមត្ថកិច្ចជំនាញប៉ុស្តិ៍បានចុះមកដល់ទីតាំងកេីតហេតុ​ និងបានធ្វេីការហ៊ុំព័ន្ធខ្សែនៅជុំវិញទីតាំង និងរាយការណ៍ជូនទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីធ្វេីការពិនិត្យនៅលេីសពបយុវជនខាងលេី។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងតែស៊ើបអង្កេតនិងស្រាវជ្រាវតាមចាប់ជនដៃដល់ដើម្បីយកមកដាក់ទាសតាមផ្លូវច្បាប់៕

 

 

Leave a Reply

Your email address will not be published.