រថយន្តក្រុងសាធារណះចំនួន៦៥៣គ្រឿង បានរៀបចំរួចរាល់ជាស្រេច តាមគោលដៅចេញដំណើរនីមួយៗ សម្រាប់ដឹកជញ្ចូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋទូទៅ ពីរាជធានីភ្នំពេញ ទៅកាន់ស្រុកកំណើតនៅតាមបណ្តាខេត្តនានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដោយគិតចាប់ពីថ្ងៃទី២៩ ខែកញ្ញាស្អែកនេះ រហូតដល់ថ្ងៃទៅទី០៤ ខែតុលា ឆ្នាំ២០២៤ ៕