សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើក «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២។ ពិធីនេះ រៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ់ Connect with Samdech Hun Sen : 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website
Author: sothy
ទីបំផុត! ដឹងអត្តសញ្ញាណសាកសពច្រកក្នុងវ៉ាលិសហើយ ដោយសារតែមានស្នាមសាក់ដៃ
ទីបំផុត! ដឹងអត្តសញ្ញាណសាកសពច្រកក្នុងវ៉ាលិសហើយ ដោយសារតែមានស្នាមសាក់ដៃ ខេត្តកោះកុង ៖ នៅរសៀលថ្ងៃទី២១ មីនា ២០២៤ នេះ បន្ទាប់ពីសមត្ថកិច្ចបង្ហោះព័ត៌មានសួររកសាច់ញាតិសពដែលត្រូវបានឃាតករសម្លាប់ដាក់ក្នុងវ៉ាលិសនោះ ក៏ត្រូវបងស្រីបង្កើតជនរងគ្រោះបានស្គាល់ភិនភាគប្អូនប្រុសរបស់ខ្លួន ត្រង់ចំណុចចាក់សាក់នៅចំណុចដើមដៃខាងឆ្វេង ពាក្យថា «ចងចាំ០៥.០៩.២១» ក៏បានចូលខ្លួនមកបំភ្លឺជូនសមត្ថកិច្ចស្រុក ព្រមទាំងមានសៀវភៅស្នាក់នៅមកបង្ហាញសមត្ថកិច្ចទៀតផង ។ បើតាមការបញ្ជាក់របស់បងស្រីជនរងគ្រោះឈ្មោះ ដួង ជីផា អាយុ៣៤ឆ្នាំ ថា ជនរងគ្រោះមានឈ្មោះ ដួង សង្ហា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។ ហើយនៅចុងឆ្នាំ២០២៣ ដើមឆ្នាំ២០២៤ នេះ បានទៅធ្វើការងារនៅក្នុងស្កាយបាមួយកន្លែងឯរាជធានីភ្នំពេញ ផ្នែកសឺវ៉ីស ។ កាលពីរសៀលថ្ងៃទី២១ មីនា នេះ បងស្រីជនរងគ្រោះបានសុំសមត្ថកិច្ចនិងអញ្ជើញអាចារ្យមកធ្វើពិធីបូជាសពជនរងគ្រោះនៅនឹងកន្លែងផ្លូវឃើញសាកសពនោះតែម្តង ដើម្បីយកធាតុទៅធ្វើបុណ្យតាមប្រពៃណីឯលំនៅឋាន ។ គួររំលឹកថា កាលពីវេលាម៉ោង០៤ និង៣០នាទីរសៀលថ្ងៃទី២០ មីនា ឆ្នាំ២០២៤ កំលាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង សហការជាមួយកំលាំងការិយាល័យបច្ចេកទេសកំលាំងអធិការដ្ឋាននគរបាលស្រុកបុទុមសាគរ រួមនិងមន្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តផងដែរ បានចុះពិនិត្យសាកសព នៅចំនុចក្បែរផ្លូវលេខជាតិលេខ៤៨ […]
នៅថ្ងៃចុងសប្តាហ៍នេះ បងប្អូនកម្មករ-កម្មការិនី ចូលរួមពិនិត្យទិន្នន័យវិនិច្ឆ័យក្បាលដី ភូមិទាំង១៣ ក្នុងឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
នៅថ្ងៃចុងសប្តាហ៍នេះ បងប្អូនកម្មករ-កម្មការិនី ចូលរួមពិនិត្យទិន្នន័យវិនិច្ឆ័យក្បាលដី ភូមិទាំង១៣ ក្នុងឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ March 18, 2024 ពេន ចូច ————————————— នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ហេីយក៏ជាថ្ងៃចុងសប្តាហ៍នេះ បងប្អូនកម្មករ-កម្មការិនី ចូលរួមពិនិត្យទិន្នន័យវិនិច្ឆ័យក្បាលដី ភូមិទាំង១៣ ក្នុងឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ #កអក #ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC
ថ្នាក់លើ បានហៅមន្ត្រីចរាចរណ៍កំពង់សិលា ករណីឃាត់រថយន្ត ហើយទារលុយ ៤៥០ដុល្លារ ទើបឲ្យត្រឡប់វិញ មកសាកសួរហើយ
ថ្នាក់លើ បានហៅមន្ត្រីចរាចរណ៍កំពង់សិលា ករណីឃាត់រថយន្ត ហើយទារលុយ ៤៥០ដុល្លារ ទើបឲ្យត្រឡប់វិញ មកសាកសួរហើយ March 16, 2024 ភ្នំពេញ ៖ បុរសម្នាក់ជាអ្នកបើកបរ រថយន្តសាំយុង ស្លាកលេខ ភ្នំពេញ 2AA-6542 បានរៀបរាប់ថា កាលពី ម៉ោងប្រហែល១០ព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ រូបគាត់បានបើកបរ រថយន្តនៅលើផ្លូវល្បឿនលឿន ឆ្ពោះពីភ្នំពេញទៅកាន់ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លុះដល់ចំណុចគីឡូម៉ែត្រលេខ ១៤៤ ក៏បើកបញ្ច្រាសត្រលប់ក្រោយបន្តិច ដើម្បីចុះស្រាប់តែពេលនោះ មានជនស៊ីវិលម្នាក់ឃាត់រថយន្តនិងហាមមិនឱ្យគាត់បើកបរទៅណានោះទេ ដោយឲ្យរង់ចាំមន្ត្រីនគរបាលចរាចរណ៍មកសិន។ ស្រាប់តែមួយសន្ទុះក្រោយមកក៏មានមន្ត្រីនគរបាលចរាចរណ៍ គោលដៅ កំពង់សិលា ចំនួន៣នាក់ បានមកនាំរថយន្តនិង រូបគាត់ ដែលជាតៃកុងឡានទៅកាន់ប៉ុស្តិ៍គោលដៅកំពង់សិលា ដោយដល់ក្នុងប៉ុស្តិ៍មានមន្ត្រីចរាចរណ៍សរុប ៥នាក់។ បុរសជាអ្នកបើកបររូបនេះ បន្តថា ៖ មន្ត្រីនគរបាលចរាចរណ៍បានសួរនាំរកប័ណ្ណបើកបរ ស្រាប់តែគាត់ឲ្យមើលប័ណ្ណបើកបរ ស្រាប់តែមន្ត្រីចរាចរណ៍ប្រាប់ថាប័ណ្ណបើកបរក្លែងក្លាយ និងបានប្រាប់រូបគាត់ថា ការក្លែងបន្លំប័ណ្ណបើកបរអាចជាប់គុក ចាប់ពី ២ឆ្នាំ រហូតដល់ទៅ ៥ឆ្នាំ។ […]
ព័ត៌មានជាតិ បងប្អូនក្រុមវាលទី១៤ (ភូមិបាលខណ្ឌសែនសុខ) បន្តធ្វេីការវិនិច្ឆ័យក្បាលដី ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិតាយ៉ូវ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ March 10, 2024choch ————————————— នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ បងប្អូនក្រុមវាលទី១៤ (ភូមិបាលខណ្ឌសែនសុខ) បន្តធ្វេីការវិនិច្ឆ័យក្បាលដី ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិតាយ៉ូវ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ #កអក#ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជេីញទទួលជួបអតិថិជនបុរីពិភពថ្មីដេីម្បីសម្របសម្រួលដោះស្រាយបញ្ហាដែលនៅសេសសល់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជេីញទទួលជួបអតិថិជនបុរីពិភពថ្មីដេីម្បីសម្របសម្រួលដោះស្រាយបញ្ហាដែលនៅសេសសល់។ March 5, 2024 —————————————- នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជេីញទទួលជួបអតិថិជនបុរីពិភពថ្មីដេីម្បីសម្របសម្រួលដោះស្រាយបញ្ហាដែលនៅសេសសល់។ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #កអក ចែករំលែកអត្ថបទ
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics ជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ម៉ែលប៊ន, អូស្ត្រាលី)៖ នៅព្រឹកថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Daniel Phillips ប្រធានក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics ជួបសម្តែងការគួរសម និងពិភាក្សាការងារ។ សូមបញ្ជាក់ថា ក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Fresh Start Australia។ ក្រុមហ៊ុន Aegros ធ្វើអាជីវកម្មក្នុងវិស័យសុខាភិបាល ដែលផ្ដោតលើការផលិតឱសថប្លាស្មា។ ចំណែកក្រុមហ៊ុន Fresh Start Logistics ធ្វើអាជីវកម្មលើប្រព័ន្ធឡូជីស្ទីក និងភស្ដុភារកម្ម។ ក្រុមហ៊ុនបានផ្តល់ដំណោះស្រាយផ្នែកដឹកជញ្ជូន ប្រកបដោយភាពច្នៃប្រឌិត និងរស់រវើក៕
នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃ
នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃ February 21, 2024ពេ ចូច ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនបានបន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្ត្រីចំនួនពីរនាក់ផ្សេងគ្នា ៖ ដោយករណីទីមួយជនសង្ស័យធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្ត្រីម្នាក់នៅវេលាម៉ោង០៨និង១៥នាទីយប់ថ្ងៃទី២០ ខែកុម្ភៈនៅចំណុចផ្លូវបេតុង ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិជ័យ និងមួយករណីទៀតក្រុមជនសង្ស័យបានធ្វើសកម្មភាពវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវវិញស្រេងភូមិចោមចៅ២ ស្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ក្រោយធ្វើសកម្មភាពបានសម្រេចក្រុមជនសង្ស័យបានគេចខ្លួនរហូតដល់ម៉ោង០៣និង០០នាទីទៀបភ្លឺ ចូលថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០៣ នាក់។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ទី០១-មានឈ្មោះ ជា ពន្លឺ ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរ ជាងធ្វើគ្រឿងអលង្កា មានទីលំនៅ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី២- ឈ្មោះ ឡុង ជូ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ទី៣- ឈ្មោះ វន្នី ភារវុធ […]
ជនជាតិវៀតណាម ប្រុសស្រី០៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងឃាត់ខ្លួនដករហូតអាវុធខ្លី០៣ដើមរួមនិងថ្នាំញៀនជាង០១គីឡូក្រាម
February 28, 2024ពេន ចូច ស្វាយរៀង ៖ ដោយអនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការ សម្របសម្រួលផ្ទាល់ពីលោក ឈីវ អុិចគង់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាត្តិ នៅចំណុចផ្ទះជួល ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ក្នុងប្រតិបត្តិការនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៤នាក់ (ជាជនជាតិវៀតណាម) សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់រួមមានទី១-ឈ្មោះ ដង អាន់តង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ទី២.ឈ្មោះ ហ្វាម មិនថាំង […]
សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងចូលព្រះទិវង្គត នៅវេលាម៉ោង ៥៖៤0នាទីល្ងាច ថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យកាលម៉ែត្រ
(ភ្នំពេញ)៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងចូលព្រះទិវង្គត នៅវេលាម៉ោង ៥៖៤0នាទីល្ងាច ថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យកាលម៉ែត្រ។ ព្រះសពរបស់ព្រះអង្គ បាននឹងកំពុងរៀបចំនៅវត្តវត្តឧណ្ណាលោម រាជធានីភ្នំពេញ។ ព្រះប្រវត្តិរូបសង្ខេបរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ព្រះនាម ទេព វង្ស (គណៈមហានិកាយនៃកម្ពុជា) បិតានាម៖ ទេព ឈិត មាតានាម៖ ប៉ិច អាត់ ប្រសូត្រនៅថ្ងៃទី១២ ខែមករា ឆ្នាំវក គ.ស.១៩៣២ នៅឃុំជ្រាវ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ * ព្រះផ្នួសលើកទី១ នៅឆ្នាំរោង គ.ស.១៩៥២ ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ព្រះនាម ហ៊ីង ម៉ៅ “ពុទ្ធសរ” ព្រះសមុហ៍ ព្រះចៅអធិការ […]