ព័ត៌មានជាតិ

ពិតជាល្អណាស់! កូនខ្មែរមួយក្រុមផលិតសាប៊ូ ច្នៃចេញពីស្ពៃក្រញាញ់

ពិតជាល្អណាស់! កូនខ្មែរមួយក្រុមផលិតសាប៊ូ ច្នៃចេញពីស្ពៃក្រញាញ់

យោងតាម ផេកផ្លូវការ នុត សម្ផស្ស / Nut Samphoisបានឳ្យដឹងថា
« ការរង់ចាំផលិតផលសម្រេចសាប៊ូស្ពៃរបស់បងប្អូនបានមកដល់ហើយ!🥬❤️
នាងខ្ញុំសូមបង្ហាញជូនបងប្អូននូវរូបភាព និងតម្លៃពិសេសផលិតផលសាប៊ូផលិតចេញពីស្ពៃក្រញាញ់ធម្មជាតិខ្មែរតាមការសន្យា 🙏❤️។

គម្រោងកែច្នៃសាប៊ូស្ពៃនេះត្រូវបានដឹកនាំដោយនាងខ្ញុំផ្ទាល់ ដោយមានការចូលរួមពីលោកស្រីបណ្ឌិត ហ៊ួង ពានី ព្រមទាំងក្រុមវិស្វករគីមីវ័យក្មេងប្រចាំអិលអេសវី និងនិស្សិតហាត់ការច្រើននាក់ទៀត។

ដើម្បីចូលរួមអបអរការកែច្នៃបន្លែស្ពៃក្រញាញ់ខ្មែរជាផលិតសាប៊ូបានសម្រេច និងដើម្បីចូលរួមជំរុញកសិផលខ្មែរ នាងខ្ញុំសូមផ្តល់ជូននូវតម្លៃពិសេសដូចក្នុងរូបខាងក្រោម​ (សម្រាប់តែផលិតផលសាប៊ូស្ពៃប៉ុណ្ណោះ)។…

សូមបញ្ជាក់ថា បច្ចុប្បន្នកូនខ្មែរមួយក្រុមខាងលើ បានច្នៃសាប៊ូពីស្ពៃក្រាញ់ បាន៣មុខ មានសាប៊ូកក់សក់ សាប៊ូកលាងមុខ និងសាប៊ូដុះខ្លួន។

ប្រភពផេកផ្លូវការ៖ នុត សម្ផស្ស / Nut Samphois
សម្រាប់បងប្អូនចង់គាំទ្រផលិតផលច្នៃដោយកូនខ្មែរ អាចទំនាក់ទំនងតាមផេកហ្វេសផ្លូវការអ្នកគ្រូ នុត សម្ផស្ស / Nut Samphois ផ្ទាល់បាន។

Leave a Reply

Your email address will not be published.