លើកនេះច្រើនតោនណាស់! សាច់បង្កក មានចុងស្លាបមាន់ និងគល់ស្លាបមាន់ ជាង ១៧តោន ត្រូវបានមន្រ្តីជំនាញឃាត់ចាប់បាន និងដុតកម្ទេចចោល
ខេត្តកណ្តាល ៖ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល បានសហការជាមួយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ ចុះត្រួតពិនិត្យគុណភាពសាច់បង្កកដែលនាំចូលពីប្រទេសជិតខាង តាមរយៈឡាន ៥គ្រឿងម៉ាក តួរីស ដែលក្នុងនោះមានផ្ទុកនូវសាច់បង្កកចម្រុះរួមមាន៖ ចុងស្លាបមាន់ និងគល់ស្លាបមាន់ ចំនួន ១,៥៦៣ កេស ស្មើនឹង ១៧,១៩៣គីឡូក្រាម។ ក្រោយរឹបអូសបាន សមត្ថកិច្ច បានយកសាច់មាន់បង្កកទាំងនោះ ទៅដុតកម្ទេចចោល កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤៕
ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖