14.05.2024 TV Sothy
ព័ត៌មានបឋម: ឃាតកម្មដ៏សាហាវណាស់!! បុរសជាសង្សារ មានជម្លោះយ៉ាងខ្លាំង សម្រេចចិត្ត ទាញកាំភ្លើងបាញ់សម្លាប់ អ្នកគ្រូពេទ្យម្នាក់ស្លាប់ក្នុងថ្លុកឈាម..!!
ខេត្តមណ្ឌលគីរី : បុរសម្នាក់មានប្រពន្ធកូនរួចហើយ នៅទៅតាមស្រលាញ់ ស្រ្តីម្នាក់ដែលជាគ្រូពេទ្យ ហើយមានជម្លោះនឹងគ្នារឿងហូបបាយ ហើយបានរាលដាលផ្ទុះជាជម្លោះយ៉ាងខ្លាំងបណ្តាលឲ្យបុរសជាសង្សារសម្រេចចិត្ត ទាញកាំ-ភ្លើង អាកា បាញ់ប្រហារបណ្ដាលឲ្យស្លាប់ យ៉ាងអាណោចអាធម័នៅក្នុងបន្ទប់ប៉ុស្ដិ៍មណ្ឌលសុខភាព អណ្ដូងក្រឡឹង ហើយគ្រាប់បានផ្លាតទៅត្រូវកូនស្រី របស់ជនរងគ្រោះអាយុ៦ឆ្នាំ អោយរងរបួសថែមទៀត។
នារីរងគ្រោះឈ្មោះ កន្និការ អាយុ៣៨ឆ្នាំ មុខរបរអ្នកគ្រូពេទ្យ ចំណែកជនល្មើសឈ្មោះ សុខា នុត អាយុ៤១ឆ្នាំ មុខរបរកសិករ។
ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
បញ្ជាក់:ឃាតករដ៏កំណាចឃោឃៅត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។