ព័ត៌មានជាតិ

ព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ លោក សាន់ នាង ប្រធានស្តីទីមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង អញ្ជើញទទួលស្វាគមន៍ក្បួនដង្ហែអបអរសាទប្អូនស្រី វ័រ ស្រីមុំ សិស្សវិទ្យាល័យ ហ៊ុន សែន កំពង់ចក ស្រុករំដួល

ព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ លោក សាន់ នាង ប្រធានស្តីទីមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង អញ្ជើញទទួលស្វាគមន៍ក្បួនដង្ហែអបអរសាទប្អូនស្រី វ័រ ស្រីមុំ សិស្សវិទ្យាល័យ ហ៊ុន សែន កំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ទទួលបានជ័យលាភីសិស្សពូកែទូទាំងប្រទេសឆ្នាំ២០២៤ ថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរ ចំណាត់ថ្នាក់លេខ៤ នៅបរិវេណមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីទាំង១៣ ការិយាល័យ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនទៀត។ ពិធីដង្ហែនេះចាប់ផ្តើមចេញដំណើរពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាមផ្លូវជាតិលេខ១ ឆ្ពោះទៅវិទ្យាល័យ ហ៊ុន សែន កំពង់ចក។

Leave a Reply

Your email address will not be published.