មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីលួចលាក់កែច្នៃគ្រឿងញៀន ឃាត់ខ្លួនជនល្មើស៤នាក់ និងរឹបអូសថ្នាំញៀន និងសារធាតុគីមីផ្សំជិត៤០០គីឡូក្រាម
ភ្នំពេញ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការគ្នាបង្ក្រាបករណីលួចលាក់កែច្នៃគ្រឿងញៀនឃាត់ខ្លួនជនល្មើស៤នាក់(ជានជាតិខ្មែរ) និងរឹបអូសថ្នាំញៀន និងសារធាតុគីមីផ្សំជិត៤០០គីឡូក្រាម ដែលបង្រ្កាបបាន២ទីតាំងផ្សេងគ្នា នៅចំណុចផ្ទះវីឡា ក្រុងតាខ្មៅ ខេត្តកណ្ដាល និងនៅខុនដូរមួយកន្លែងទៀត ស្ថិតនៅខណ្ឌជ្រោយចង្វា។
នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើពេលស៊ើបអង្កេតនិងស្រាវជ្រាវជិត១ខែ ដើម្បីឈានបង្រ្កាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន ៤នាក់ ជាជនជាតិខ្មែរ ,សារធាតុគីមីផ្សំគ្រប់ប្រភេទប្រមាណជាង៣០០គីឡូក្រាម ,គ្រឿងញៀនផលិតបានសម្រេចប្រមាណជាង ១៥គីឡូក្រាម និងសម្ភារៈមួយចំនួនធំ៕