ព័ត៌មានសន្តិសុខសង្គម

រថយន្ត MERCEDES BENZដែលឆេះនៅក្រុងព្រះសីហនុកាលពីព្រឹកមិញគឺដោយសារឆ្លងចរន្តអគ្គិសនី

រថយន្ត MERCEDES BENZដែលឆេះនៅក្រុងព្រះសីហនុកាលពីព្រឹកមិញគឺដោយសារឆ្លងចរន្តអគ្គិសនី

===============

ខេត្តព្រះសីហនុ៖(ព័ត៌មានលម្អិត) នៅថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៤ វេលាម៉ោង ១០:៣០ នាទីព្រឹក មានករណីអគ្គិភ័យឆេរថយន្តមួយគ្រឿង ដែកស្ថិតនៅចំណុចក្រុម១ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ម្ចាស់ឡានរងគ្រោះឈ្មោះ សួរ ឌីណា ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

+ ប្រភេទរថយន្ត ម៉ាក MERCEDES BENZ V250 ពណ៌ ស ដែលមានស្លាកលេខ ភ្នំពេញ 2BN 5585

+ ការខូចខាតរួមមាន: ឆេះអស់ទាំងស្រុង ។

+ មូលហេតុៈ បណ្ដាលមកពីឆ្លងចរន្តភ្លើងក្នុងរថយន្តបង្ករជាអគ្គិភ័យតែម្តង។

+ រងរបួសមនុស្ស : គ្មាន ។

+ ស្លាប់មនុស្ស: គ្មាន ។

+ ករណីអគ្គិភ័យខាងលើនេះកងកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១ គ្រឿង និងបានប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ។

Leave a Reply

Your email address will not be published.