សម្ដេចធិបតី៖ ការប្រេះស្រាំជាតិសាសន៍ ការរើសអើងជាតិសាសន៍ ជាចំណែកនាំឱ្យបែកបាក់សង្គម ថ្ងៃខែចេញផ្សាយ៖ March 25, 2025 ,ព័ត៌មានជាតិ ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ សម្ដេច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន និងពិសាភោជនាហារសាមគ្គីជា មួយសាសនិកអ៊ិស្លាមនៅកម្ពុជា។ ក្នុងពិធីនេះ សម្ដេចធិបតីបានលើកឡើងពីកត្តាសំខាន់នៃសុខដុម ភាពជាតិសាសន៍ និងសាសនានៅកម្ពុជា ដែលជាគំរូដ៏ល្អមួយសម្រាប់ពិភពលោក។ ក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន និងពិសាភោជនាហារសាមគ្គីជាមួយសាសនិកអ៊ិស្លាមនៅកម្ពុជានាល្ងាចថ្ងៃនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្ដេចបានមានប្រសាសន៍លើក ឡើងពីសារៈសំខាន់នៃសុខដុមភាពជាតិសាសន៍ និងសាសនានៅកម្ពុជា។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា កត្តានេះគឺជាគំរូដ៏ល្អមួយសម្រាប់ពិភពលោក។ សម្ដេចធិបតីរំលេចបន្ថែមថា ដោយសារតែកម្ពុជារក្សាបាននូវសុខដុមភាពនៃជាតិសាសន៍ និងសាស នាបែបនេះហើយ ទើបកាលពីពេលថ្មីៗកន្លងមកនេះ អង្គការសហប្រជាជាតិបានប្រគល់នូវតួនាទីដ៏សំ ខាន់មួយដល់កម្ពុជា។ តំណាងសាសនាអ៊ិស្លាមបានលើកឡើងដែរថា សហគមន៍អន្តរជាតិ បានកោតសរសើរចំពោះកម្ពុជា និងបានមកសិក្សាស្វែងយល់ដកយកបទពិសោធន៍ពីកម្ពុជា ចំពោះភាពសុខដុម […]
Month: March 2025
សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្ដល់កិត្តិយសក្នុងពិធីពិសាអាហារសាមគ្គីជាមួយសមាគមឧកញ៉ាកម្ពុជា
សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្ដល់កិត្តិយសក្នុងពិធីពិសាអាហារសាមគ្គីជាមួយសមាគមឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស «សមាគមឧកញ៉ាកម្ពុជា» អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី “ពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា” ដើម្បីអបអរសាទរក្នុងឱកាស នៃពិធីបិទសន្និបាតប្រចាំឆ្នាំ លើកទី២ បូកសរុបលទ្ផផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥” របស់សមាគមឧកញ៉ាកម្ពុជា។ ពិធីនេះក៏មានអង្គការអញ្ជើញចូលរួមពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសមាជិក សមាជិកាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រជាច្រើនរូបទៀតផងដែរ ជាកិច្ចចាប់ផ្ដើម សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះសកម្មភាពរបស់សមាគមឧកញ៉ា ដែលបានធ្វើនាពេលកន្លងទៅសម្រាប់សង្គមជាតិ ជាពិសេសរួមគ្នាថ្វាយដង្វាយដល់ព្រះមហាក្សត្រ និងសម្តេចម៉ែ សម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រ។ សម្ដេចបន្តថា នៅលើពិភពលោកយើងនេះ មានតែព្រះមហាក្សត្រកម្ពុជាប៉ុណ្ណោះដែលក្រជាងគេ ប៉ុន្តែក៏ជាព្រះមហាក្សត្រដែលមានទឹកព្រះទ័យមនុស្សធម៌ […]
កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង
#កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀងបង្ក្រាបករណីជួញដូរ រក្សាទុក និងលូចលាក់កែឆ្នៃដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងបាវិត ខេត្តស្វាយរៀង។ នៅថ្ងៃទី11/3/2025ជនសង្ស័យជនជាតិវៀតណាមចំនួន06នាក់ ស្រី02នាក់រួមជាមួយវត្ថុតាងថ្នាំញៀនជិត10គីឡូក្រាម សារធាតុគីមីផ្សំជិត2គីឡូ រួមជាមួយ ម៉ាសុីនឧបករណ៍សម្ភារះកែឆ្នៃមួយចំនួនទៀត ដែលជាប់ទាក់ទិនក្នុងករណីជួញដូរ រក្សាទុក និងលូចលាក់កែឆ្នៃដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានបញ្ជួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទើបឃើញរូបភាពប៉ុន្មានសន្លឹកនេះ ដែលថតនៅថ្ងៃទី ១៩ កុម្ភៈឆ្នាំ ២០១១ នៅច្រកព្រំដែនជាំ-ស្រង៉ាំ ខេត្តឧត្តរមានជ័យ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទើបឃើញរូបភាពប៉ុន្មានសន្លឹកនេះ ដែលថតនៅថ្ងៃទី ១៩ កុម្ភៈឆ្នាំ ២០១១ នៅច្រកព្រំដែនជាំ-ស្រង៉ាំ ខេត្តឧត្តរមានជ័យ ថ្ងៃខែចេញផ្សាយ៖ March 02, 2025 ,ព័ត៌មានជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទើបឃើញរូបភាពប៉ុន្មានសន្លឹកនេះ ដែលថតនៅថ្ងៃទី ១៩ កុម្ភៈឆ្នាំ ២០១១ នៅច្រកព្រំដែនជាំ-ស្រង៉ាំ ខេត្តឧត្តរមានជ័យ។ រូបទាំងនេះបង្ហាញអំពីការចរចារវាងភាគីកម្ពុជាដែលដឹកនាំដោយរូបខ្ញុំ ក្នុងនាមជាមេបញ្ជាការរងកងទ័ពជើងគោក ដោយមានការចូលរួមពីឯកឧត្តម ជា ម៉នអតីតមេបញ្ជាការយោធភូមិភាគទី៤ និងឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ ជាមួយភាគីកងទ័ពថៃដែលដឹកនាំដោយនាយសេនាធិកា កងទ័ពជើងគោកថៃ និងមានការចូលរួមពីថ្នាក់ដឹកនាំកងទ័ពថៃពាក់ព័ន្ធមួយចំនួនទៀត។ កិច្ចចរចារនេះ គឺដើម្បីឈានទៅរកការផ្អាកការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ដែលបានផ្ទុះឡើងនៅឆ្នាំ ២០០៨ នៅទិសប្រាសាទព្រះវិហារ និងរាលដាលដល់ទិសប្រាសាទតាមាន់ និងប្រាសាទតាក្របីនៅឆ្នាំ ២០១១។ សូមរំលឹកផងថាកាលពីយុទ្ធគ្នានេះ គឺមិនមែនផ្ដើមដោយកងទ័ព ឬរាជរដ្ឋាភិបាលនៃប្រទេសណាមួយនោះទេ។ ប៉ុន្តែវាចាប់ផ្ដើមឡើងដោយអ្នកនយោបាយជាតិនិយមជ្រុលថៃប៉ុន្មាននាក់ប៉ុណ្ណោះ ដែលបានធ្វើសកម្មភាពក្រោមផ្លាកស្នេហាជាតិ ដោយបានរំលោភចូលមកកាន់កាប់វត្ត កែវ សិក្ខាគីរីស្វារៈដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានៅថ្ងៃទី ១៥ កក្កដា ឆ្នាំ២០០៨។ […]