ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន៖ ការអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ធានាដល់សុខសុវត្ថិភាពការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពជឿជាក់ ព្រៃវែង៖ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្ត ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលមានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្តិភាព ក្នុងខេត្តព្រៃវែង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង។ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន មានប្រសាសន៍លើកឡើងថា លើការងារសន្តិសុខសណ្តាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងដែនសមត្ថកិច្ចរបស់ខេត្ត ជារួម រក្សាការពារបានយ៉ាងល្អប្រសើរ ដែលកើតចេញពីការយកចិត្តទុកដាក់អនុវត្តជាប់ជាប្រចាំនូវបណ្តាវិធានការនានា […]