ពលរដ្ឋចំនួន ១២០គ្រួសារ បានទទួលអំណោយសប្បុរសធម៌ពីលោក លីម គឹមសេង អគ្គនាយកក្រុមហ៊ុន ឡាក់គី រ៉ូប៊ី នៅខេត្តស្វាយរៀង ……………………… ស្វាយរៀង៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ពលរដ្ឋចំនួន ១២០គ្រួសារ សិស្សានុសិស្សចំនួន ៥៧៧នាក់ មកពី៧សាលា ព្រះសង្ឃចំនួន ៥វត្ត ស្ថិតក្នុងស្រុកកំពង់រោទិ៍ បានទទួលអំណោយសប្បុរសធម៌ មានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ពីលោកអគ្គនាយកក្រុមហ៊ុន ឡាក់គី រ៉ូប៊ី។ អញ្ជើញចូលរួមជាអធិបតីភាពនាឱកាសនោះរួមមាន៖ លោក លីម គឹមសេង អគ្គនាយកក្រុមហ៊ុន ឡាក់គី រ៉ូប៊ី លោកស្រី វ៉ា សុជាតា អភិបាលរងនៃគណៈអភិបាល ស្រុកកំពង់រោទិ៍ ឯកឧត្តម ប៉ាង ឡេង ប្រធានច្រកទ្វារអន្តរជាតិ ព្រៃវ៉ល្លិ៍ លោក អនុប្រធានសាខាគយព្រំដែនព្រៃវល្លិ៍ កងកម្លាំងទាំងបីប្រភេទ លោកលោកស្រីមេឃុំថ្មី ក្រុមប្រឹក្សាឃុំថ្មី មេភូមិទាំង ៦ភូមិ លោកមេប៉ុស្តិ៍រដ្ឋបាលឃុំថ្មី និងនាយកសាលាទាំង ៧សាលា […]
Month: February 2025
ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥
ខេត្តស្វាយរៀង៖ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត។ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត។ មានប្រសាសន៍ស្វាគមន៍ទៅកាន់កិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនដោយសង្ខេប អំពីលទ្ធផលការងារ សំខាន់ៗ ដែលរដ្ឋបាលខេត្ដស្វាយរៀង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង សម្រេចបាននៅឆ្នាំ២០២៤ ជាពិសេសក្រោមការដឹកនាំរបស់ដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ […]