នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃ February 21, 2024ពេ ចូច ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនបានបន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្ត្រីចំនួនពីរនាក់ផ្សេងគ្នា ៖ ដោយករណីទីមួយជនសង្ស័យធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្ត្រីម្នាក់នៅវេលាម៉ោង០៨និង១៥នាទីយប់ថ្ងៃទី២០ ខែកុម្ភៈនៅចំណុចផ្លូវបេតុង ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិជ័យ និងមួយករណីទៀតក្រុមជនសង្ស័យបានធ្វើសកម្មភាពវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវវិញស្រេងភូមិចោមចៅ២ ស្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ក្រោយធ្វើសកម្មភាពបានសម្រេចក្រុមជនសង្ស័យបានគេចខ្លួនរហូតដល់ម៉ោង០៣និង០០នាទីទៀបភ្លឺ ចូលថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០៣ នាក់។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ទី០១-មានឈ្មោះ ជា ពន្លឺ ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរ ជាងធ្វើគ្រឿងអលង្កា មានទីលំនៅ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី២- ឈ្មោះ ឡុង ជូ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ទី៣- ឈ្មោះ វន្នី ភារវុធ […]