ព័ត៌មានជាតិ

វៀតណាមកំពុងជួបបញ្ហាលំបាកឈឺក្បាល ជុំវិញការពិបាកនាំចេញទុរេនទៅកាន់ទីផ្សារចិន ដោយសារតែតម្រូវការត្រួតពិនិត្យលើគុណភាព និងសារធាតុគីមីកាន់តែតឹងរ៉ឹង និងការប្រកួតប្រជែងពីបណ្ដាប្រទេសផ្សេងៗកាន់តែកើនឡើង ដោយជំរុញឱ្យតម្លៃទុរេនក្នុងស្រុកធ្លាក់ចុះស្រឺតៗតែម្ដង។

រដ្ឋធានីហាណូយ៖ វៀតណាមកំពុងជួបបញ្ហាលំបាកឈឺក្បាល ជុំវិញការពិបាកនាំចេញទុរេនទៅកាន់ទីផ្សារចិន ដោយសារតែតម្រូវការត្រួតពិនិត្យលើគុណភាព និងសារធាតុគីមីកាន់តែតឹងរ៉ឹង និងការប្រកួតប្រជែងពីបណ្ដាប្រទេសផ្សេងៗកាន់តែកើនឡើង ដោយជំរុញឱ្យតម្លៃទុរេនក្នុងស្រុកធ្លាក់ចុះស្រឺតៗតែម្ដង។ឥ

ទូរកុងតឺន័រផ្ទុកផ្លែឈើត្រូវការរយៈពេលមួយសប្តាហ៍សម្រាប់ការត្រួតពិនិត្យនៅព្រំដែន ដោយសារគយចិនត្រួតពិនិត្យ១០០ភាគរយ នៃការដឹកជញ្ជូនទាំងអស់លើសារធាតុគីមីហាមឃាត់។ ផលលំបាកទាំងនេះហើយ បានបង្ខំឱ្យកសិករវៀតណាម ដែលដាំផ្លែឈើនៅតាមតំបន់ដីសណ្ដទន្លេមេគង្គទម្លាក់តម្លៃរហូតដល់៣០ភាគរយ មកនៅត្រឹម ១,៣៥ដុល្លារ ឬ២,៦៩ដុល្លារក្នុងមួយគីឡូក្រាម។ ជាក់ស្តែង ក្នុងរយៈពេល២ខែដំបូងនៃការនាំចេញទុរេនរបស់វៀតណាមទៅកាន់ប្រទេសចិន បានដាំក្បាលចុះក្រោម៨៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ មកត្រឹម២៧លានដុល្លារ។ ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​បែបនេះ ធ្វើឱ្យ​សាជីវកម្ម​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​លែង​ហ៊ាន​នាំ​ចេញ​ក្នុង​ទំហំ​ធំ។

ចំណែកទីផ្សាររបស់វៀតណាមនៅក្នុងប្រទេសចិន បានធ្លាក់ចុះពី៦២ភាគរយមកនៅត្រឹម៣៧ភាគរយ ខណៈថៃបានកើនឡើងពី៣៧ភាគរយ ទៅ៦២,៣ភាគរយ ទន្ទឹមនឹងរាជរដ្ឋាភិបាល​ថៃ ​បាន​អនុវត្ត​វិធានការ​ដើម្បី​ធានា​ការ​នាំ​ចេញ​បន្ត​ក្នុង​បរិមាណ​ខ្ពស់។ គួរជម្រាបថា ​ចិន​បាន​ពង្រឹង​ការ​ត្រួតពិនិត្យ​ទុរេន​វៀតណាម​ ដោយសារមានសារធាតុ​គីមី​ហាមឃាត់​ដូចជា auramine O ជា​ថ្នាំ​ជ្រលក់​មានពណ៌លឿង ដែលមានសារ​ធាតុហានិភ័យ​នៃ​ជំងឺ​មហារីក​ខ្ពស់៕

Leave a Reply

Your email address will not be published.