ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនជាតិចិន២នាក់ បន្ទាប់ពីពួកគេរួមគំនិតគ្នាផលិតមាតិកាវីដេអូប្រឌិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសណ្ដាប់ធ្នាប់ នៅខេត្តព្រះសីហនុ។

ខេត្តព្រះសីហនុ: កម្លាំងអគ្គស្នងការនគរបាលជាតិ បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ជនជាតិចិន២នាក់ បន្ទាប់ពីពួកគេបានផលិតវីដេអូ មានដូចជា ការប្រឌិតជាខ្មោចលងនៅតាមសណ្ឋាគារ កាស៉ីណូ ឬទីតាំងផ្សេងៗ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។ តាមរយៈវីដេអូប្រឌិតទាំងអស់នេះ បានធ្វើឲ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស ហើយមានបំណងមកលេងកម្សាន្ដនៅខេត្ដទេសចរណ៍មួយនេះតែម្ដង ទាំងដែលធាតុពិតមិនមានហេតុការណ៍នេះកើតឡើងឡើយ ពោលពួកគេគ្រាន់តែធ្វើដើម្បីទាក់ទាញការចូលមើល ឬដើម្បីបាន View ច្រើនតែប៉ុណ្ណោះ។   ក្រោយចាប់ខ្លួនកម្លាំងសមត្ថកិច្ចជំនាញ ដកហូតបានស្រោមមុខខ្មោច និងសម្ភារៈបម្រើឲ្យការថតវីដេអូមួយចំនួនទៀតផងដែរ។  

ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យធ្វើការឃាត់ខ្លួនបន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីស្ត្រីពីរនាក់ដែលជិះម៉ូតូតាមផ្លូវ ៖

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យធ្វើការឃាត់ខ្លួនបន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីស្ត្រីពីរនាក់ដែលជិះម៉ូតូតាមផ្លូវ ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង២០នាទីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២៤ នៅចំណុចមុខការ៉ាស់សាំងតេលា ភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១ មាន ឈ្មោះ ចេង សុខជាវុទ្ធី ភេទប្រុស អាយុ៣៦ ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជ្រៃកោងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យទី២ ឈ្មោះ ណន សុវណ្ណនី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះមានឈ្មោះ គី និមលកន្និកាភេទស្រីអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្នផ្ទះលេខ៨៦ ផ្លូវលេខ១៦៨ ភូមិ៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង១៨និង២០នាទី ថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២៤ ជនរងគ្រោះកំពុងតែជិះម៉ូតូ២នាក់បងប្អូនជីដូនមួយដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ខណៈមកដល់ចំណុចភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ […]

ព័ត៌មានសន្តិសុខសង្គម

មន្ត្រីផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ចាម បានបញ្ជាក់ថា ៖ «ការប្រមូលចំណូលថវិកា តាមរយៈ ភ្នាក់ងារពេទ្យសត្វ គឺដើម្បី បង់ជូនរដ្ឋ នៅអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្ត ពោលគឺ ពុំមែនយកមកដាក់ហោប៉ាវឡើយ»

ខេត្ដកំពង់ចាម៖លោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ចាម បានប្រាប់ មន្ទីរព័ត៌មានខេត្ត នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ថា ៖ «ការប្រមូលចំណូលថវិកា តាមរយៈ មន្ត្រីផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ចាម ហៅកាត់ (ភ្នាក់ងារពេទ្យសត្វ)នោះ គឺដើម្បី យកទៅបង់ជូនរដ្ឋ នៅអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្ត ពោលគឺ ពុំមែនយកមកដាក់ហោប៉ាវឡើយ» ។ មន្ត្រីជំនាញដដែល បានបញ្ជាក់ដែរថា ដើម្បី សម្រួលដល់ការប្រមូលចំណូល លើសេវាកម្មត្រួតពិនិត្យអនាម័យសត្វ ផលិតផលមានដើមកំណើតពីសត្វ នៅតាមក្រុង ស្រុក រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីសម្រេច លេខ ០៥៨សសរ ចុះថ្ងៃទី១៤ មិថុនា ឆ្នាំ២០២២ ស្ដីពីការទទួលស្គាល់មន្ត្រីផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាភ្នាក់ងារប្រមូលចំណូល អង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តកំពង់ចាម […]

ព័ត៌មានសន្តិសុខសង្គម

ឪពុក និងកូនចំនួន ៣នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលជនជាតិចិនបើកបររថយន្ត LEXUS LX570 មិនប្រកាន់ស្តាំ (ទិសដៅបញ្រ្ចាស់ទិសគ្នា) បុកម៉ូតូពេញទំហឹងបណ្តាលស្លាប់ទាំង ៣នាក់តែម្តង។

ស្វាយរៀង៖ ឪពុក និងកូនចំនួន ៣នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលជនជាតិចិនបើកបររថយន្ត LEXUS LX570 មិនប្រកាន់ស្តាំ (ទិសដៅបញ្រ្ចាស់ទិសគ្នា) បុកម៉ូតូពេញទំហឹងបណ្តាលស្លាប់ទាំង ៣នាក់តែម្តង។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ១៦:១០នាទីល្ងាចថ្ងៃទី ០៣ ខែ កុម្ភ: ឆ្នាំ ២០២៤ នៅលើផ្លូវក្រាលកៅស៊ូ (ផ្លូវតាព្រឹម) ស្ថិតនៅក្នុងភូមិ ថ្នាញ សង្កាត់ បាទី ក្រុង បាវិត ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តម៉ាក LEXUS LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5833 បើកបរដោយឈ្មោះ WEN XIAOLONG ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិចិន មុខរបរអាជីវករលក់ដូរក្នុងតំបន់កាស៊ីណូសៀងហៃ មានទីលំនៅបច្ចុប្បន្នភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង បើកបរពីជើងទៅត្បូង និងអ្នករួមដំណើរឈ្មោះ JI LINGEN ភេទ […]

ព័ត៌មានសន្តិសុខសង្គម

រថយន្ត MERCEDES BENZដែលឆេះនៅក្រុងព្រះសីហនុកាលពីព្រឹកមិញគឺដោយសារឆ្លងចរន្តអគ្គិសនី

រថយន្ត MERCEDES BENZដែលឆេះនៅក្រុងព្រះសីហនុកាលពីព្រឹកមិញគឺដោយសារឆ្លងចរន្តអគ្គិសនី =============== ខេត្តព្រះសីហនុ៖(ព័ត៌មានលម្អិត) នៅថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៤ វេលាម៉ោង ១០:៣០ នាទីព្រឹក មានករណីអគ្គិភ័យឆេរថយន្តមួយគ្រឿង ដែកស្ថិតនៅចំណុចក្រុម១ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ម្ចាស់ឡានរងគ្រោះឈ្មោះ សួរ ឌីណា ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ + ប្រភេទរថយន្ត ម៉ាក MERCEDES BENZ V250 ពណ៌ ស ដែលមានស្លាកលេខ ភ្នំពេញ 2BN 5585 + ការខូចខាតរួមមាន: ឆេះអស់ទាំងស្រុង ។ + មូលហេតុៈ បណ្ដាលមកពីឆ្លងចរន្តភ្លើងក្នុងរថយន្តបង្ករជាអគ្គិភ័យតែម្តង។ + រងរបួសមនុស្ស […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមបើកវេទិកា «ខ្សែក្រវាត់និងផ្លូវ» ប៉េកាំង, ប្រទេសចិន)៖ វេទិកា «ខ្សែក្រវាត់និងផ្លូវ»

  សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមបើកវេទិកា «ខ្សែក្រវាត់និងផ្លូវ» ប៉េកាំង, ប្រទេសចិន)៖ វេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣ ចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ។ វេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣ ធ្វើឡើងក្រោមមូលបទ «កិច្ចសហប្រតិបត្តិការ​ខ្សែ​ក្រវាត់​និងផ្លូវ ប្រកបដោយគុណភាព​ខ្ពស់​៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»។ វេទិកានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ស៊ី ជិន​ពីង ប្រធានាធិបតីចិន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយមេដឹកនាំប្រទេស និង​​ស្ថាប័ន​អន្តរជាតិជាច្រើនរូប បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាដ៏មានសារៈ​សំខាន់​នេះ ប្រកបដោយភាពមហោឡារិកជាទីបំផុត។ ក្នុងវេទិកា «ខ្សែក្រវាត់និងផ្លូវ»លើកទី៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញ​ថ្លែង​​សុន្ទរកថាគន្លឹះផងដែរ។ សុន្ទរកថាគន្លឹះរបស់សម្តេចធិបតី នឹងផ្តោតទៅលើ «សេដ្ឋ​កិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»។ វេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣ មានការចូលរួមពីប្រទេសច្រើនជាង ១៣០ និង​អង្គ​ការ​​អន្តរ​ជាតិចំនួន៣០ មកពីជុំវិញពិភពលោក ហើយគិតជាសរុបមាន​អ្នកចូលរួម​ជាង ៤,០០០នាក់។ មេដឹកនាំសំខាន់ៗដែលចូលរួមវេទិកានេះ […]

ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរី៖នៅថ្ងៃទី ១១ខែមករា ឆ្នាំ២០២៤ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាចំណុចភូមិពូទោង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានក្រុមឈ្មួញធ្វើអាវីកម្មរករ៉ែមាសយ៉ាងអនាធិបតេយ្យ អាជ្ញាធរមូលដ្ឋាន បើកភ្លើងខៀវ ទើបអាចធ្វើសកម្មភាពបានយ៉ាងរលូន ដោយមិនខ្លាចញញើតនិងច្បាប់ជាតិបន្តិចសោះ។ សូមបញ្ជាក់ថាកាលពីឆ្នាំ ២០១៨ កន្លងមកទីតាំងខាងលើនេះ ត្រូវបានគណៈកម្មការជាតិ បង្ក្រាបបទល្មើសធនធានធម្មជាតិ លើផ្ទៃប្រទេសចុះបង្ក្រាបម្ដងរួចមកហើយ។ ឥឡូវនេះលួចបើកដំណើរការសារជាថ្មី ដែលករណីនេះ ក្រុមឈ្មួញខាងលើ ចាត់ចែងកញ្ចប់ដោយរូបភាពណាមួយ ដើម្បីសុវត្ថិភាពក្នុងការលួចធ្វើរ៉ែមាស។បើទោះបីជាមានការបែកធ្លាយព័ត៌មាននេះក៏ដោយ ក៏មិន ឃើញមានចំណាត់ការនៅឡើយ ពោលគឺពួកគេនៅតែបន្តធ្វើសកម្មភាពជីកកកាយខួង យ៉ាងគគ្រឹកគគ្រេងប៉ុន្តែហាក់ដូចជាមានការតឹងតែងជាងមុន ចំពោះការចេញចូលទៅតំបន់នោះ។   ប្រភពព័ត៌មានបានឲ្យដឹងថា ពួកឈ្មួញប្រើគ្រឿងចក្រជីកកកាយរណ្ដៅ ឃួងដី ដើម្បីដាក់រំសេវ ឱ្យផ្ទុះ ប្រើជាតិគីមី ធ្វើឱ្យប៉ះពាល់ពលរដ្ឋជាពិសេសវត្តអារាមតែម្ដង ពួកគេធ្វើសកម្មភាពមិនញញើត បើទោះបីជាមានការរិះគន់និងដឹងថា នេះវាជាទង្វើផ្ទុយ,ល្មើសច្បាប់ជាតិក៏ ដោយ។ ទាំងនេះដោយសារតែ ក្រុមឈ្មួញបានទិញទឹក ចិត្តមន្ត្រីថ្នាក់ស្រុកនិងថ្នាក់ខេត្តរួចហើយ ទើបអាចធ្វើបានសុខស្រួល។   ពលរដ្ឋស្នើសុំ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី សូមឯកឧត្តមជួយ ដាក់កម្លាំងគណៈកម្មការឯកភាពខេត្ត ចុះត្រួតពិនិត្យ ឈ្មួញរករ៉ែ ដែលប្រើរំសេវផ្ទុះ […]