ព័ត៌មានជាតិ

 

 

 

ព្រះករុណាព្រះបាទសម្តចព្រះបរមនាថ

នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជានុរាស្ត្រគ្រួសារអតីតយុទ្ធជនចំនួន៥០០គ្រួសារ នៅស្រុករមាសហែក

 

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ ព្រះករុណាព្រះបាទសម្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជានុរាស្ត្រគ្រួសារអតីតយុទ្ធជនចំនួន៥០០គ្រួសារ ស្ថិតនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

 

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ឯកឧត្តមឧកញ៉ាមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងបរមរាជវាំង

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង

ឯកឧត្តម នាយឧត្តមសេនីយ៍គតិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក

ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិករាជរដ្ឋាភិបាល និងប្រតិភូអមព្រះរាជដំណើរព្រមទាំង ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក និងមន្ត្រីរាជការសាលាស្រុក ក្រុមប្រឹក្សាឃុំ បងប្អូនប្រជាពលរដ្ឋផ្ទះ៤០០ខ្នង និងគ្រួសារអតីតយុទ្ធជនចំនួន៥០០គ្រួសារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំនួន៣៨៦នាក់ សរុបរួមចំនួនប្រមាណ១,៣២៦នាក់។

 

សម្រាប់ព្រះរាជអំណោយរបស់ព្រះករុណាព្រះបាទសម្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនោះរួមមាន÷ អង្ករ៥០គីឡូក្រាម ឃីត១កញ្ចប់ធំ និងថវិកា២០ម៉ឺនរៀល៕

Leave a Reply

Your email address will not be published.