ព័ត៌មានជាតិ

      ព្រះករុណាព្រះបាទសម្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជានុរាស្ត្រគ្រួសារអតីតយុទ្ធជនចំនួន៥០០គ្រួសារ នៅស្រុករមាសហែក   នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ ព្រះករុណាព្រះបាទសម្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជានុរាស្ត្រគ្រួសារអតីតយុទ្ធជនចំនួន៥០០គ្រួសារ ស្ថិតនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។   ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ឯកឧត្តមឧកញ៉ាមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងបរមរាជវាំង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តម នាយឧត្តមសេនីយ៍គតិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស […]

ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់ ៖ វប្បធម៌សន្ទនា បានធ្វើឱ្យអ្នកដែលមាននិន្នាការនយោបាយផ្សេងគ្នា មកបង្រួបបង្រួម ផ្សះផ្សា រួមជាកម្លាំងស្នូលរបស់សង្គមជាតិ

ឯកឧត្តម សាយ សំអាល់ ៖ វប្បធម៌សន្ទនា បានធ្វើឱ្យអ្នកដែលមាននិន្នាការនយោបាយផ្សេងគ្នា មកបង្រួបបង្រួម ផ្សះផ្សា រួមជាកម្លាំងស្នូលរបស់សង្គមជាតិ ក្នុងការរក្សាការពារនូវមរតកជាប្រវត្តិសាស្ត្រដែលគណបក្សបានឆ្លងកាត់គ្រប់កាលៈទេសៈ ក្នុងការរំដោះជាតិមាតុភូមិ ប្រជាជន និងបន្តពូនជ្រំដំណើរនាវាកម្ពុជាលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅកាន់ត្រើយសុភមង្គល។

ព័ត៌មានជាតិ

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីលួចលាក់កែច្នៃគ្រឿងញៀន ឃាត់ខ្លួនជនល្មើស៤នាក់ និងរឹបអូសថ្នាំញៀន និងសារធាតុគីមីផ្សំជិត៤០០គីឡូក្រាម   ភ្នំពេញ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការគ្នាបង្ក្រាបករណីលួចលាក់កែច្នៃគ្រឿងញៀនឃាត់ខ្លួនជនល្មើស៤នាក់(ជានជាតិខ្មែរ) និងរឹបអូសថ្នាំញៀន និងសារធាតុគីមីផ្សំជិត៤០០គីឡូក្រាម ដែលបង្រ្កាបបាន២ទីតាំងផ្សេងគ្នា នៅចំណុចផ្ទះវីឡា ក្រុងតាខ្មៅ ខេត្តកណ្ដាល និងនៅខុនដូរមួយកន្លែងទៀត ស្ថិតនៅខណ្ឌជ្រោយចង្វា។   នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើពេលស៊ើបអង្កេតនិងស្រាវជ្រាវជិត១ខែ ដើម្បីឈានបង្រ្កាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន ៤នាក់ ជាជនជាតិខ្មែរ ,សារធាតុគីមីផ្សំគ្រប់ប្រភេទប្រមាណជាង៣០០គីឡូក្រាម ,គ្រឿងញៀនផលិតបានសម្រេចប្រមាណជាង ១៥គីឡូក្រាម និងសម្ភារៈមួយចំនួនធំ៕

ព័ត៌មានជាតិ

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីរដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ដោយឃាត់ខ្លួនជនល្មើស៤នាក់ និងរឹបអូសថ្នាំញៀនជាង២៥៧គីឡូក្រាម នៅខេត្តស្តឹងត្រែង

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីរដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ដោយឃាត់ខ្លួនជនល្មើស៤នាក់ និងរឹបអូសថ្នាំញៀនជាង២៥៧គីឡូក្រាម នៅខេត្តស្តឹងត្រែង ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន និងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បង្ក្រាបករណីរដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ដោយឃាត់ខ្លួនជនល្មើស៤នាក់ នៅក្នុងនោះមាន(ជនជាតិខ្មែរម្នាក់,ថៃ៣នាក់) និងរឹបអូសថ្នាំញៀនជាង ២៥៧គីឡូក្រាម នៅចំណុចវាលព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ឲ្យដឹងថា កងកម្លាំងសមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែងបានសហការជាមួយកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៩) បង្រ្កាបករណីដឹកជញ្ជូន នូវសារធាតុញៀននិងថ្នាំញៀនដោយខុសច្បាប់ កាលពីថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៦:៣០នាទីព្រឹក ស្ថិតនៅចំណុចវាលព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ៕

ព័ត៌មានជាតិ

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃអាទិត្យ ៤រោច​ ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល   ថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤

ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួន និស្សិតវិស្វកម្មសំណង់ស៊ីវិលម្នាក់ ករណីលួចថតរូបនិស្សិតស្រី កំពុងងអាក្រាតកាយពេល ដើរចេញពីបន្ទប់ទឹក

សមត្ថកិច្ចចាប់ខ្លួន និស្សិតវិស្វកម្មសំណង់ស៊ីវិលម្នាក់ ករណីលួចថតរូបនិស្សិតស្រី កំពុងងអាក្រាតកាយពេល ដើរចេញពីបន្ទប់ទឹក ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួននិស្សិតវិស្វកម្មសំណង់ស៊ីវិលម្នាក់ ក្រោយលួចថតរូបនិស្សិតស្រី អាយុ ២០ឆ្នាំ កំពុងអាក្រាតកាយពេល ដើរចេញពីបន្ទប់ទឹក កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ វេកន្លងទៅ។ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោបានឃាត់ខ្លួន ពីបទ ប៉ះពាល់ដល់សិទ្ធិខាងរូបភាព នៃបុគ្គលដោយលួចថតរូបអាក្រាតកាយស្ត្រីម្នាក់រងគ្រោះចេញពីបន្ទប់ទឹក) កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២២និង០០នាទី ត្រង់ផ្ទះជួលគ្មានលេខ ផ្លូវលំ  ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ច បានឲ្យដឹងថា ៖ ជនរងគ្រោះ អាយុ២០ឆ្នាំ មុខរបរ និស្សិត ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ  ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យឈ្មោះ ហ័ត លេងអាយុ២៥ឆ្នាំ មុខរបរ ជានិស្សិតវិស្វកម្មសំណង់ស៊ីវិល ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវលំ ភូមិតាឡី សង្កាត់ដង្កោ […]

ព័ត៌មានជាតិ

ព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ លោក សាន់ នាង ប្រធានស្តីទីមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង អញ្ជើញទទួលស្វាគមន៍ក្បួនដង្ហែអបអរសាទប្អូនស្រី វ័រ ស្រីមុំ សិស្សវិទ្យាល័យ ហ៊ុន សែន កំពង់ចក ស្រុករំដួល

ព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ លោក សាន់ នាង ប្រធានស្តីទីមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង អញ្ជើញទទួលស្វាគមន៍ក្បួនដង្ហែអបអរសាទប្អូនស្រី វ័រ ស្រីមុំ សិស្សវិទ្យាល័យ ហ៊ុន សែន កំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ទទួលបានជ័យលាភីសិស្សពូកែទូទាំងប្រទេសឆ្នាំ២០២៤ ថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរ ចំណាត់ថ្នាក់លេខ៤ នៅបរិវេណមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីទាំង១៣ ការិយាល័យ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនទៀត។ ពិធីដង្ហែនេះចាប់ផ្តើមចេញដំណើរពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាមផ្លូវជាតិលេខ១ ឆ្ពោះទៅវិទ្យាល័យ ហ៊ុន សែន កំពង់ចក។

ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួបសំណេះសំណាល និងពិភាក្សាជាមួយអតិថិជនបុរីវីអាយភី (VIP) ដេីម្បីដោះស្រាយបញ្ចប់បញ្ហាជាមួយគ្នា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួបសំណេះសំណាល និងពិភាក្សាជាមួយអតិថិជនបុរីវីអាយភី (VIP) ដេីម្បីដោះស្រាយបញ្ចប់បញ្ហាជាមួយគ្នា May 17, 2024 ———————————— រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបសំណេះសំណាល និងពិភាក្សាជាមួយអតិថិជនបុរីវីអាយភី (VIP) ដេីម្បីដោះស្រាយបញ្ចប់បញ្ហាជាមួយគ្នា។ #កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC      

ព័ត៌មានសន្តិសុខសង្គម

មន្ត្រីនគរបាលពាក់សក្តិ២ ជានារីស្រស់សោភាម្នាក់ លោតទឹកសម្លាប់ខ្លួនម្សិលម្ងៃមិញ ! ឥឡូវរកឃើញសាកសពហើយ

មន្ត្រីនគរបាលពាក់សក្តិ២ ជានារីស្រស់សោភាម្នាក់ លោតទឹកសម្លាប់ខ្លួនម្សិលម្ងៃមិញ ! ឥឡូវរកឃើញសាកសពហើយ ខេត្តស្ទឹងត្រែង ៖ នារីជាមន្ត្រីនគរបាលពាក់សក្តិ២ស្រស់សោភាម្នាក់បម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានធ្វើអត្តឃាតលោតទឹកពីលើស្ពានសេកុងលិចបាត់ក្នុងទន្លេ បង្កការភ្ញាក់ផ្អើលនារសៀលម៉ោង២និង១៥នាទីថ្ងៃទី១៥ ឧសភា ២០២៤ ស្ថិតនៅស្ពានមិត្តភាពកម្ពុជា-ចិនឬស្ពានសេកុងក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ។ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ត្រូវបានគេរាយការណ៍មកថា សមត្ថកិច្ចបានស្វះស្វែងរកឃើញសាកសពហើយ ។ យោងតាមប្រភពព័ត៌មាន មុនពេលកើតហេតុបានឱ្យដឹងថា នារីជានគរបាលរូបនោះបានជិះរថយន្តម៉ាកកាមរី ពណ៌ទឹកប្រាក់ ខណៈបើកបរដល់ចំណុចកណ្ដាលស្ពានក៏បានចុះពីលើរថយន្តហើយលោតពីលើស្ពានទម្លាក់ខ្លួនទៅក្នុងទឹកអត់មាននិយាយអ្វីមួយម៉ាត់សោះ។ ភ្លាមៗនោះ ក៏មានការភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកធ្វើដំណើរព្រមទាំងអ្នកនេសាទនៅលើផ្ទៃទឹក ។ ភ្លាមនោះអ្នកនេសាទក៏បានបើកទូកទៅចំណុចកើតហេតុចុះមុជរាវរកនិងអ្នកខ្លះបង់សំណាញ់ តែរហូតមកទល់ល្ងាចថ្ងៃដដែលនៅពុំទាន់ប្រទះឃើញរូបនាងទេដែលគេសន្និដ្ឋានថា អាចស្លាប់ទៅតាមបំណងរបស់នាងទៅហើយ ។ ទាក់ទិនករណីខាងលើនេះគេនៅពុំទាន់ដឹងច្បាស់ថា តើនារីដែលជានគរបាលចរាចរណ៍ស្រស់ស្អាតរូបនេះមានរឿងអ្វីនោះទេ ប៉ុន្តែអ្នកខ្លះបានបង្ហើបថាទំនងជាមានវិបត្តិក្នុងគ្រួសាររបស់នាងដែលធ្វើឲ្យឈឺចាប់ខ្លាំង រហូតសម្រេចធ្វើការបញ្ចប់ជីវិតបែបនេះ ។ នារីនគរបាលរូបនេះឈ្មោះ អាយ សុធារ៉ា មានអាយុជាង៣០ឆ្នាំ មានឋានៈជាអនុសេនីយ៍ទោ នាយរងផ្នែកស្ថិតិប្រជាជនក្រុងស្ទឹងត្រែង ត្រូវបានផ្នែកចរាចរណ៍ស្នើមកជួយ ។ នាងមានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ នាងត្រូវបានប្រជាពលរដ្ឋគោរពស្រឡាញ់ដោយសារតែទង្វើល្អៗជាច្រើនជាមួយប្រជាពលរដ្ឋក្នុងពេលបំពេញភារកិច្ចនិងការងារក្នុងស្ថាប័នរបស់ខ្លួន ។ […]

ព័ត៌មានសន្តិសុខសង្គម

14.05.2024 TV Sothy ព័ត៌មានបឋម: ឃាតកម្មដ៏សាហាវណាស់!! បុរសជាសង្សារ មានជម្លោះយ៉ាងខ្លាំង សម្រេចចិត្ត ទាញកាំភ្លើងបាញ់សម្លាប់ អ្នកគ្រូពេទ្យម្នាក់ស្លាប់ក្នុងថ្លុកឈាម..!! ខេត្តមណ្ឌលគីរី : បុរសម្នាក់មានប្រពន្ធកូនរួចហើយ នៅទៅតាមស្រលាញ់ ស្រ្តីម្នាក់ដែលជាគ្រូពេទ្យ ហើយមានជម្លោះនឹងគ្នារឿងហូបបាយ ហើយបានរាលដាលផ្ទុះជាជម្លោះយ៉ាងខ្លាំងបណ្តាលឲ្យបុរសជាសង្សារសម្រេចចិត្ត ទាញកាំ-ភ្លើង អាកា បាញ់ប្រហារបណ្ដាលឲ្យស្លាប់ យ៉ាងអាណោចអាធម័នៅក្នុងបន្ទប់ប៉ុស្ដិ៍មណ្ឌលសុខភាព អណ្ដូងក្រឡឹង ហើយគ្រាប់បានផ្លាតទៅត្រូវកូនស្រី របស់ជនរងគ្រោះអាយុ៦ឆ្នាំ អោយរងរបួសថែមទៀត។ នារីរងគ្រោះឈ្មោះ កន្និការ អាយុ៣៨ឆ្នាំ មុខរបរអ្នកគ្រូពេទ្យ ចំណែកជនល្មើសឈ្មោះ សុខា នុត អាយុ៤១ឆ្នាំ មុខរបរកសិករ។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ បញ្ជាក់:ឃាតករដ៏កំណាចឃោឃៅត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។