ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥
តំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។
យោងអនុក្រឹត្យលេខ៦០៣ អនក្រ.តត រាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្ទេរ អភិបាលរងនៃគណៈអភិបាលខេត្ត ចំនួន០២រូប រួមមានដូចខាងក្រោម៖
១- លោក សាយ សុជាតិ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ២ ជាអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង។
២- លោក ហែម ពិសិដ្ឋ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៤ ជាអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង។
ពិធីប្រកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយករង គណៈប្រតិភូអមដំណើរ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត នាយក នាយករងទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែក ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុកទាំង១៣ ប្រធានគយចល័តផ្លូវជាតិលេខ១ និងលេខ៨ ប្រធានច្រកទ្វារព្រំដែន ក្រុមមេធារីប្រចាំខេត្តព្រៃវែង អធិការនគរបាលក្រុង ស្រុក មេបញ្ជាការផ្នែកសឹងរងក្រុង ស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្រ្តីរាជការសាលាខេត្តសរុបចំនួន ៣៦២រូប។