ព័ត៌មានជាតិ

សហគមន៍អឺរ៉ុប សហរដ្ឋអាមរិក កាណាដា ជប៉ុន ចិន រុស្សី និងបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន ពិសេសភ្នាក់ងារពិសេសអង្គការសហប្រជាជាតិចំនួន ២៥ បានចុះអង្កេតផ្ទាល់ដល់ជំរំជនភៀសសឹក ដើម្បីស្វែងយល់ ពិសេសធ្វើជាសាក្សីនៃសោដនាថកម្មពីសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ

សហគមន៍អឺរ៉ុប សហរដ្ឋអាមរិក កាណាដា ជប៉ុន ចិន រុស្សី និងបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន ពិសេសភ្នាក់ងារពិសេសអង្គការសហប្រជាជាតិចំនួន ២៥ បានចុះអង្កេតផ្ទាល់ដល់ជំរំជនភៀសសឹក ដើម្បីស្វែងយល់ ពិសេសធ្វើជាសាក្សីនៃសោដនាថកម្មពីសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ

 

អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យបានអោយដឹងនៅយប់ថ្ងៃទី ៦ សីហា ២០២៥នេះថា គណៈប្រតិភូអង្គទូតជាង ១០ប្រទេស រួមមាន សហគមន៍អឺរ៉ុប សហរដ្ឋអាមរិក កាណាដា ជប៉ុន ចិន រុស្សី និងបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន ពិសេសភ្នាក់ងារពិសេសអង្គការសហប្រជាជាតិចំនួន ២៥ រួមមាន UNESCO UNICEF ILO IOM WHO សម្របសម្រួលដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចុះអង្កេតផ្ទាល់ដល់ជំរំជនភៀសសឹកភ្នំកំបោរ នៅស្រុកបន្ទាយអំពិល និងបាត់ថ្កៅ នៅស្រុកចុងកាល់ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់ជនភៀសសឹក ពិសេសធ្វើជាសាក្សីនៃសោដនាថកម្មពីសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ។

ក្នុងដំណើរបេសកម្មដ៏មានសារៈសំខាន់នេះ បេសកជនបានទទួលព័ត៌មានសំខាន់ៗ ដូចជា មូលហេតុនៃការជន្លៀសប្រជាជនស្លូតត្រង់ ទំហំនៃផលប៉ះពាល់ ជីវភាពស្នាក់នៅក្នុងជំរំបណ្តោះអាសន្ន ពិសេសទឹកចិត្តរបស់អ្នកទាំងអស់គ្នា ក៏ដូចជាកុមារ មនុស្សចាស់ជរា ជនពិការ ស្ត្រីមានផ្ទៃពោះ ដែលដង្ហោយចង់បានសន្តិភាព ការបញ្ចប់សង្គ្រាមដែលពិតប្រាកដ និងឆាប់រហ័សជាទីបំផុត ដើម្បីបានត្រឡប់ទៅរកជីវភាពរស់នៅជាប្រក្រតីឡើងវិញ។

ជនស៊ីវិលស្លូតត្រង់ជាង ១ម៉ឺនគ្រួសារ ស្មើនឹងជិត ៤ម៉ឺននាក់ មានកុមារជាង ៨ពាន់នាក់ បានរងគ្រោះ។

ផ្ទះសំបែងជាង ២០០ខ្នង សំណង់សាធារណៈរួមមាន វត្តអារាម សាលារៀន មណ្ឌលសុខភាព ប៉ុស្តិ៍នគរបាល ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាង ៤០កន្លែង បានរងការបំផ្លិច បំផ្លាញដោយគ្រាប់ផ្លោង និងការទំលាក់គ្រាប់បែក។

Leave a Reply

Your email address will not be published.