ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កំលាំងនគរបាល ស្រុកម៉ាឡៃ ឆ្មក់ស្ទាក់ ឃាត់បានពលរដ្ឋប្រុសស្រី៣០០នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ

កំលាំងនគរបាល ស្រុកម៉ាឡៃ ឆ្មក់ស្ទាក់ ឃាត់បានពលរដ្ឋប្រុសស្រី៣០០នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ   ខេត្តបន្ទាយមានជ័យ ៖ កាលពីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កម្លាំងបញ្ជាការដ្ឋានវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨១៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានសហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ ឆ្មក់ឃាត់ទប់ស្កាត់ ពលរដ្ឋខ្មែរត្រៀមឆ្លងដែន ខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ បានចំនួន ៣០០នាក់ យកមកអប់រំ។ សមត្ថកិច្ចបានឃាត់ពលរដ្ឋ ប្រុស-ស្រី ចំនួន៣០០នាក់ ក្នុងនោះស្រី១៥៤នាក់ កុមារ២៦នាក់។ ពលរដ្ឋទាំងនេះត្រូវបានស្ទាក់ឃាត់ ក្នុងភូមិសាស្រ្ត ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ពលរដ្ឋទាំងនោះ មកពីខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរា ប៕

ព័ត៌មានជាតិ

ល្បែងបញ្ជាល់មាន់ដុះស្លែ បើកការឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម លំហូរចូលមកលេង សុីសងខុសច្បាប់យ៉ាងគំហុក ខ្លះមានប៉ាស់ព័រ ខ្លះអត់ប៉ាស់ព័រ បង្កប់ក្នុងកាសុីណូអត់ផ្លាយីហោ នៅចំកណ្តាលក្រុងបាវិត មិនទាន់ចាត់វិធានការបង្រ្កាប

ល្បែងបញ្ជាល់មាន់ដុះស្លែ បើកការឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម លំហូរចូលមកលេង សុីសងខុសច្បាប់យ៉ាងគំហុក ខ្លះមានប៉ាស់ព័រ ខ្លះអត់ប៉ាស់ព័រ បង្កប់ក្នុងកាសុីណូអត់ផ្លាយីហោ នៅចំកណ្តាលក្រុងបាវិត មិនទាន់ចាត់វិធានការបង្រ្កាប ! ថ្ងៃចេញផ្សាយៈ 04/17/2024 (ស្វាយរៀង) ÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត បានឲ្យដឹងថា ម្ចាស់កាស៊ីណូ ចំណុចភូមិ ទួលកន្តេីយនៅច្រកទ្វេភាគីព្រំដែនធ្លក បើកឲ្យពលរដ្ឋខ្មែរពីគ្រប់ទិសទី និងជនជាតិវៀតណាម ខ្លះមានប៉ាស់ព័រខ្លះអត់ប៉ាស់ព័រ ចូលមកលេងល្បែងបញ្ជាក់មាន់ទ្រង់ទ្រាយធំយ៉ាងពពាក់ពពូន គ្មានញញើតអ្វីទាំងអស់។   ទោះបីសម្តេច ធិបតី ហ៊ុន ម៉ា ណេត ឲ្យប្រកាសបិទល្បែងនាពេលកន្លងមកថ្មីៗ នេះ បែរជាមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់សង្កាត់ ព្រមទាំង សមត្ថកិច្ចថ្នាក់ក្រុងបាវិត បណ្ដែតបណ្ដោយ ឲ្យម្ចាស់កាស៊ីណូអត់ផ្លាកយីហោ ចំណុចភូមិទួលកន្តេីយ បេីកល្បែងបញ្ជាល់មាន់ បៀរ អាប៉ោង យូគី ក្នុងដែនដីរបស់ខ្លួននោះទេ ហ៊ានផ្គេីនបទបញ្ជាថ្នាក់នាំទៅវិញ។   ដូច្នេះហើយទើបប្រជាពលរដ្ឋជំរុញឲ្យ លោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងលោកប៉េង […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចជំនាញបានច្រានចោលការផ្សព្វផ្សាយពាក់ព័ន្ធនឹងពលករខ្មែរវិលចូលប្រទេសវិញថា “មិនដូចការគិត

សមត្ថកិច្ចជំនាញបានច្រានចោលការផ្សព្វផ្សាយពាក់ព័ន្ធនឹងពលករខ្មែរវិលចូលប្រទេសវិញថា “មិនដូចការគិត របស់ហ្វី(Free)មិនស្រួលទេ ” បើចង់បានលឿនត្រូវអស់៤០០បាត អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ មានពលរដ្ឋខ្មែរជាង ៩៧,៣៧៧នាក់ ក្នុងនោះជាពលករចំនួនជាង ៣១,០៣៩នាក់ បានធ្វើដំណើរវិលចូលប្រទេសវិញដោយក្តីសប្បាយរីករាយក្រោមកិច្ចស្វាគមន៍ និងជួយសម្រួលគ្រប់បែបយ៉ាងដោយមន្ត្រីនគរបាលអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតនៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ។ ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី០៥ ខែមេសាឆ្នាំ២០២៤កន្លងទៅ មានគណនីហ្វេសប៊ុកឈ្មោះ រ័ត្ន មង្គលបូរី បានបង្ហោះវីឌីអូបង្ហាញពីការកកស្ទះ ដោយសរសេររៀបរាប់ថា “មិនដូចការគិត របស់ហ្វីមិនស្រួលទេ ” បើចង់បានលឿនត្រូវអស់ ៤០០បាត ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចាត់វិធានការស្រាវជ្រាវនិងរកឃើញថា ការកកស្ទះដូចបានបង្ហោះនោះ គឺមិនស្ថិតនៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ភ្នំដី របស់កម្ពុជាឡើយ ៕

ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យបណ្ឌិត ដេវ៉ាន ចាង (Dae-whan Chang) ប្រធានក្រុមហ៊ុន មេកខ្យង (Maekjung Group) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។  

ព័ត៌មានជាតិ

វិនិយោគ ក្នុងតំបន់, បង្ហាញពីជវភាពនៃសេដ្ឋកិច្ចអាស៊ាន ទៅកាន់សហគមន៍សកលលោក

វិនិយោគ ក្នុងតំបន់, បង្ហាញពីជវភាពនៃសេដ្ឋកិច្ចអាស៊ាន ទៅកាន់សហគមន៍សកលលោក។ និងគូស រំលេចពីភាពប្រទាក់ក្រឡារបស់អាស៊ាន នៅក្នុងសេដ្ឋកិច្ចសកល ។ ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញរបស់អាស៊ាន, យើងត្រូវប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ដ៏ល្អ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, កម្លាំងពលកម្មជំនាញ និង ទីផ្សារប្រកបដោយជវភាព ដើម្បីប្រែក្លាយតំបន់អាស៊ាន ឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងការវិនិយោគ ដ៏គួរឱ្យទាក់ទាញ ដោយមានរដ្ឋជាសមាជិក ជាមូលដ្ឋានផលិតកម្ម ដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។   សម្តេចធិបតី បញ្ជាក់ថា តំបន់អាស៊ាន ដែលមានការតភ្ជាប់ឆ្លងព្រំដែន មានរំហូរព័ត៌មាន ដោយសេរី និងមានការផ្ដល់សិទ្ធិអំណាចដល់ពលរដ្ឋគ្រប់រូបឱ្យប្រើប្រាស់ឧបករណ៍នៃយុគ សម័យឌីជីថល ។ កម្ពុជាតែង គាំទ្រយ៉ាងសកម្ម ដល់ការអភិវឌ្ឍបណ្តាញថាមពលអាស៊ានប្រកបដោយភាពរឹងមាំ និងមានសមាហរណកម្ម។ គម្រោងប្រកបដោយចក្ខុវិស័យវែងឆ្ងាយបែបនេះ នឹងជំរុញឱ្យមាន សន្តិសុខថាមពល និងបង្កើតឱ្យមានកាលានុវត្តភាពសេដ្ឋកិច្ច តាមរយៈរំហូរនៃថាមពល ស្អាតឆ្លងកាត់ព្រំដែន ។ ផែនការណ៍នេះនឹងជួយពង្រឹងឧស្សាហកម្ម, ពង្រឹងសហគមន៍ និងធ្វើឱ្យអាស៊ាន ក្លាយទៅជាតំបន់ឈានមុខក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ។  

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣

សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ថ្ងៃចេញផ្សាយៈ 03/29/2024 អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ អង្គការ សមាគម ដែលធ្វើការលើវិស័យព័ត៌មាន និងសោតទស្សន៍ អ្នកសារព័ត៌មានជាតិ អន្តរជាតិទាំងអស់ជ្រាបថា ការចេញ បណ្ណសារព័ត៌មានឆ្នាំ២០២៤ មានការយឺតយ៉ាវ ដោយសារក្រសួងត្រូវកែសម្រួលប្រព័ន្ធចុះឈ្មោះឱ្យស្រប ជាមួយផ្ទាល verify.gov.kh ដើម្បីបំពាក់ QR កូដ ដែលទទួលស្គាល់ជាផ្លូវការនៅលើបណ្ណសារព័ត៌មាន ឆ្នាំ២០២៤។   ដើម្បីសម្រួលដល់ការអនុវត្តការងាររបស់អ្នកសារព័ត៌មាន ដែលមិនទាន់ទទួលបានបណ្ណសារព័ត៌មាន ឆ្នាំ២០២៤ ក្រសួងព័ត៌មានអនុញ្ញាតឱ្យបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ដោយស្វ័យប្រវត្តិចាប់ ពីថ្ងៃជូនដំណឹងនេះ រហូតដល់ពេលទទួលបានបណ្ណសារព័ត៌មានឆ្នាំ២០២៤។   អាស្រ័យដូចបានជម្រាបជូនខាងលើសូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ អង្គការ សមាគម ដែលធ្វើការលើវិស័យព័ត៌មាន និងសោតទស្សន៍ អ្នកសារព័ត៌មានជាតិ អន្តរជាតិទាំងអស់ជ្រាបជាព័ត៌មាន […]

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី)

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេសឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។   ————————————- នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេសឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។ ច្បាប់ភូមិបាល(ថ្មី) កំណត់អំពីគោលការណ៍ វិធាន និងនីតិវិធីក្នុងការគ្រប់គ្រងដី និងអចលនវត្ថុដទៃទៀត ដែលជាមូលដ្ឋានគ្រឹះក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន។ #កអក#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ។

ព័ត៌មានជាតិ

ក្រុងបាវិតករណីគ្រោះថ្នាក់ចរាចរណ៍

ក្រុងបាវិតករណីគ្រោះថ្នាក់ចរាចរណ៍   នៅវេលាម៉ោង ០៦:៤០ នាទីថ្ងៃទី២៥ ខែ មីនា ឆ្នាំ ២០២៤ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៦៣-១៦៤ ស្ថិតក្នុងភូមិបាវិតលើសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ។   ១.ម៉ូតូម៉ាក HONDA C125 ព៌ណខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1E-3175 បើកបរដោយឈ្មោះ កឹម ឃន ភេទ ប្រុស អាយុ ៦៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បើកបរពីត្បូងទៅជើង គ្មានពាក់មួកសុវត្តិភាព រងរបួសស្រាល ម៉ូតូខូចខាតស្រាល អ្នករបួសសំរាកព្យាបាលនៅមណ្ឌលសុខភាពបាវិត ។ – អ្នករួមដំណើរឈ្មោះ សារី រីដា ភេទ ស្រី អាយុ ១០ ឆ្នាំ […]

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​បើក «ទិវា​ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២។ ពិធីនេះ រៀបចំឡើងនៅមជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែ​មីនា ឆ្នាំ២០២៤ ់ Connect with Samdech Hun Sen : 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website

ព័ត៌មានជាតិ

ទីបំផុត! ដឹងអត្តសញ្ញាណសាកសពច្រកក្នុងវ៉ាលិសហើយ ដោយសារតែមានស្នាមសាក់ដៃ

ទីបំផុត! ដឹងអត្តសញ្ញាណសាកសពច្រកក្នុងវ៉ាលិសហើយ ដោយសារតែមានស្នាមសាក់ដៃ   ខេត្តកោះកុង ៖ នៅរសៀលថ្ងៃទី២១ មីនា ២០២៤ នេះ បន្ទាប់ពីសមត្ថកិច្ចបង្ហោះព័ត៌មានសួររកសាច់ញាតិសពដែលត្រូវបានឃាតករសម្លាប់ដាក់ក្នុងវ៉ាលិសនោះ ក៏ត្រូវបងស្រីបង្កើតជនរងគ្រោះបានស្គាល់ភិនភាគប្អូនប្រុសរបស់ខ្លួន ត្រង់ចំណុចចាក់សាក់នៅចំណុចដើមដៃខាងឆ្វេង ពាក្យថា «ចងចាំ០៥.០៩.២១» ក៏បានចូលខ្លួនមកបំភ្លឺជូនសមត្ថកិច្ចស្រុក ព្រមទាំងមានសៀវភៅស្នាក់នៅមកបង្ហាញសមត្ថកិច្ចទៀតផង ។ បើតាមការបញ្ជាក់របស់បងស្រីជនរងគ្រោះឈ្មោះ ដួង ជីផា អាយុ៣៤ឆ្នាំ ថា ជនរងគ្រោះមានឈ្មោះ ដួង សង្ហា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។ ហើយនៅចុងឆ្នាំ២០២៣ ដើមឆ្នាំ២០២៤ នេះ បានទៅធ្វើការងារនៅក្នុងស្កាយបាមួយកន្លែងឯរាជធានីភ្នំពេញ ផ្នែកសឺវ៉ីស ។ កាលពីរសៀលថ្ងៃទី២១ មីនា នេះ បងស្រីជនរងគ្រោះបានសុំសមត្ថកិច្ចនិងអញ្ជើញអាចារ្យមកធ្វើពិធីបូជាសពជនរងគ្រោះនៅនឹងកន្លែងផ្លូវឃើញសាកសពនោះតែម្តង ដើម្បីយកធាតុទៅធ្វើបុណ្យតាមប្រពៃណីឯលំនៅឋាន ។ គួររំលឹកថា កាលពីវេលាម៉ោង០៤ និង៣០នាទីរសៀលថ្ងៃទី២០ មីនា ឆ្នាំ២០២៤ កំលាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង សហការជាមួយកំលាំងការិយាល័យបច្ចេកទេសកំលាំងអធិការដ្ឋាននគរបាលស្រុកបុទុមសាគរ រួមនិងមន្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តផងដែរ បានចុះពិនិត្យសាកសព នៅចំនុចក្បែរផ្លូវលេខជាតិលេខ៤៨ […]