តារាចម្រៀង នាយ ចឺម អញ្ជើញជាគណៈកម្មការ វគ្គជម្រុះប្រឡងចម្រៀង និងសិល្បៈជាច្រើនប្រភេទ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ …………………… ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ មានការប្រឡងចម្រៀង សិល្បៈជាច្រើនប្រភេទ ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានការអញ្ជើញចូលរួម ជាគណៈកម្មការកិត្តិយស ក្នុងការជ្រើសរើសបេក្ខជនជ័យលាភីដោយ នាយ ចឺម តារាចម្រៀងដ៏ល្បីល្បាញ និងមានប្រជាប្រិយភាពមួយរូប នៅព្រះរាជាណាចក្រកម្ពុជា។ ការប្រឡងចម្រៀង សិល្បៈជាច្រើនប្រភេទ ដើម្បីសំរិទ្ធសំរាំងរកបេក្ខជនជ័យលាភីដែលមានសមត្ថភាពពិតប្រាកដ ទៅប្រឡងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្រុមហ៊ុន ឡាក់គី រ៉ូប៊ី ស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ អ្នកទទួលបានជ័យលាភី នៅវគ្គផ្ដាច់ព្រ័ត្រ -លេខ១ ទទួលបានរង្វាន់ធំទឹកប្រាក់ ៥,០០០$ -លេខ២ ទទួលបានរង្វាន់ទឹកប្រាក់ ២,០០០$ -និងរង្វាន់លើកទឹកចិត្ត ៣០០$ ក្នុងបេក្ខជនម្នាក់ៗ។ ចំពោះបេក្ខភាពទទួលបានជ័យលាភី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះផងដែរ គណៈកម្មការសម្រេចជ្រើសរើសយកបេក្ខជនចំនួន ៨រូប […]
Author: sothy
អបអរខួបអាពាហ៍ពិពាណ៍ «៤៩ឆ្នាំ» របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
អបអរខួបអាពាហ៍ពិពាណ៍ «៤៩ឆ្នាំ» របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នេះ គឺខួបអាពាហ៍ពិពាហ៍ ៤៩ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមិនបានរៀបការតាមបែបប្រពៃណី និងឱ្យគគ្រឹកគគ្រេងឡើយដោយសារតែកាលនោះគឺប្រជាជនកម្ពុជាកំពុងតែរងទុក្ខវេទនាក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ជីវិតប្តីប្រពន្ធរវាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងសម័យ ប៉ុល ពត នោះគឺគ្មានឡើយសេចក្តីសុខ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានតស៊ូរួមគ្នា ឆ្លងកាត់ការលំបាកជាច្រើនក្នុងសម័យខ្មែរក្រហមនោះ ប៉ុន្តែយ៉ាងណាលោកទាំងទ្វេមិនដែលបោះបង់គ្នាឡើយ។ សូមគោរពជូនរពរជ័យ សិរីមង្គលបវរមហាប្រសើរ ជូនសម្ដេចតេជោនិងសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយសុខភាពល្អបរិបូណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបន្តចូលរួមដឹកនាំប្រទេស ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ មានភាពរីកចម្រើនរុងរឿង […]
ផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន
🏫 ស្រុកកៀនស្វាយ ផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សូមគោរពរាយការណ៍មេ 👨✈️ ស្ដីពីករណី៖ ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កើតហេតុនៅថ្ងៃសុក្រ ០៥រោចខែមិគសិរ ឆ្នាំ រោង ឆសក័ ព.ស២៥៦៨ត្រូវថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៩ និង ០៥នាទី 🔸ចំណុច ភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល 👤 ជនសង្ស័យ៖ ចំនួន ៥នាក់ ប្រុស (ឃាត់ខ្លួន) ១- ឈ្មោះ សុខ ដារ៉ាយ៉ុង ភេទប្រុស អាយុ ២០ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន) (ជួញដូរ) ២- ឈ្មោះ ហុង រ៉ាវីត ភេទប្រុស អាយុ ២៣ […]
កញ្ញា យូរី តារាចម្រៀងល្បីមួយរូប អញ្ជើញជាគណៈកម្មការ វគ្គជម្រុះប្រឡងចម្រៀង សិល្បៈចម្រុះ នៅរោងកុន ស្វាយរៀង ក្រុងស្វាយរៀង
កញ្ញា យូរី តារាចម្រៀងល្បីមួយរូប អញ្ជើញជាគណៈកម្មការ វគ្គជម្រុះប្រឡងចម្រៀង សិល្បៈចម្រុះ នៅរោងកុន ស្វាយរៀង ក្រុងស្វាយរៀង …………………… ស្វាយរៀង៖ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ មានការប្រឡងចម្រៀង សិល្បៈចម្រុះ ដែលប្រព្រឹត្តទៅនៅ រោងកុន ស្វាយរៀង ក្រុងស្វាយរៀង ដែលមានការអញ្ជើញចូលរួម ជាគណៈកម្មការកិត្តិយស ក្នុងការជ្រើសរើសបេក្ខជនជ័យលាភីដោយ កញ្ញា យូរី តារាចម្រៀងដ៏ល្បីល្បាញមួយរូប និងមានប្រជាប្រិយភាព នៅព្រះរាជាណាចក្រកម្ពុជា។ ការប្រឡងចម្រៀង សិល្បៈចម្រុះ ជម្រុះរកបេក្ខជនជ័យលាភី នាឱកាសនេះ គឺដើម្បីរកអ្នកដែលមានទឹកដមសមត្ថភាពទៅប្រឡងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្រុមហ៊ុន ឡាក់គី រ៉ូប៊ី ស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ អ្នកទទួលបានជ័យលាភី នៅវគ្គផ្ដាច់ព្រ័ត្រ -លេខ១ ទទួលបានរង្វាន់ធំទឹកប្រាក់ ៥,០០០$ -លេខ២ ទទួលបានរង្វាន់ទឹកប្រាក់ ២,០០០$ -និងរង្វាន់លើកទឹកចិត្ត ៣០០$ ក្នុងបេក្ខជនម្នាក់ៗ។ ចំពោះបេក្ខភាពទទួលបានជ័យលាភី […]
អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាកំណើត “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា”!!
អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាកំណើត “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា”!! ……..……….. នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នេះ គឺជាថ្ងៃខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាកំណើត “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” ២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៤។ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ (កាលពី ៤៦ឆ្នាំមុន) គឺជាថ្ងៃបង្កើតចលនាមហាជនស្នេហាជាតិ ឈ្មោះថា “រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា” ដែលក្រោយមកបានប្តូរឈ្មោះជា “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” នៅតំបន់រំដោះ ក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ។ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្រោមការអំពាវនាវរបស់សម្តេចទាំងបី ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ និងដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីប្រទេសជាមិត្ត ជិតឆ្ងាយលើសកលលោក […]
សម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ
សម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ នៅព្រឹក ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ ដែលប្រារព្ធធ្វើឡើងនៅ ព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។ សូមជម្រាបថា ថ្ងៃទី ២៩ខែតុលា ឆ្នាំ ២០២៤ ស្អែកនេះ គឺជាខួប២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេច […]
សង្វៀនល្បែងបញ្ជាល់មាន់ និងអាប៉ោង ខុសច្បាប់ និងល្បែងផ្សេងៗទៀត នៅក្នុង(ឃ្លាំង)មួយកន្លែងក្នុង ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច បើកលេងយ៉ាងគគ្រឹកគគ្រេង ……………………..
សង្វៀនល្បែងបញ្ជាល់មាន់ និងអាប៉ោង ខុសច្បាប់ និងល្បែងផ្សេងៗទៀត នៅក្នុង(ឃ្លាំង)មួយកន្លែងក្នុង ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច បើកលេងយ៉ាងគគ្រឹកគគ្រេង …………………….. ថ្ងៃចេញផ្សាយៈ ខែតុលា 24, 2024 ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ប្រាប់ថា! មានសង្វៀនល្បែងបញ្ជាល់មាន់ និងអាប៉ោង ខុសច្បាប់ និងល្បែងផ្សេងៗទៀត នៅក្នុង(ឃ្លាំង)មួយកន្លែង ស្ថិតនៅ ភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក្រុមអ្នកញៀនល្បែងនាំគ្នាទៅលេង ភ្លួកទឹក ភ្លួកដី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប។ មជ្ឈដ្ឋានខាងក្រៅ និងប្រជាពលរដ្ឋ ក្នុង-ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ និងមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក របស់ខ្លួន មិនអាចសាងភាព ល្បីល្បាញ ខាងបើកល្បែងបញ្ជាល់មាន់ និងអាប៉ោង ខុសច្បាប់ និងល្បែងផ្សេងៗទៀត នៅលើទឹកដី ស្រុកព្រះស្ដេច […]
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអា
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកធនាគារ មីក្រូហិរញ្ញវត្ថុ និងភ្នាក់ងារហិរញ្ញវត្ថុដ៏ទៃទៀត ជាដៃគូរយុទ្ធសាស្រ្តដ៏សំខាន់មួយ ក្នុងការទ្រទ្រង់ឧស្សាហកម្មហិរញ្ញវត្ថុ ការកៀងគរចំណូលសារពើពន្ធមិនមែនធនាគារ ឧស្សាហកម្មអចលនទ្រព្យ និងឧស្សាហកម្មគ្រឿងផ្គុំសំណង់ ព្រមទាំងទ្រទ្រង់នូវវប្បធម៌នៃការផ្តល់កម្ចីដើម្បីទិញលំនៅឋាន ដែលទាំងអស់នេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងទ្រទ្រង់ខឿនសេដ្ឋកិច្ចកម្ពុជា។