ព័ត៌មានជាតិ

ពលរដ្ឋចំនួន ១២០គ្រួសារ បានទទួលអំណោយសប្បុរសធម៌ពីលោក លីម គឹមសេង អគ្គនាយកក្រុមហ៊ុន ឡាក់គី រ៉ូប៊ី នៅខេត្តស្វាយរៀង

ពលរដ្ឋចំនួន ១២០គ្រួសារ បានទទួលអំណោយសប្បុរសធម៌ពីលោក លីម គឹមសេង អគ្គនាយកក្រុមហ៊ុន ឡាក់គី រ៉ូប៊ី នៅខេត្តស្វាយរៀង

………………………

ស្វាយរៀង៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ពលរដ្ឋចំនួន ១២០គ្រួសារ សិស្សានុសិស្សចំនួន ៥៧៧នាក់ មកពី៧សាលា ព្រះសង្ឃចំនួន ៥វត្ត ស្ថិតក្នុងស្រុកកំពង់រោទិ៍ បានទទួលអំណោយសប្បុរសធម៌ មានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ពីលោកអគ្គនាយកក្រុមហ៊ុន ឡាក់គី រ៉ូប៊ី។

អញ្ជើញចូលរួមជាអធិបតីភាពនាឱកាសនោះរួមមាន៖ លោក លីម គឹមសេង អគ្គនាយកក្រុមហ៊ុន ឡាក់គី រ៉ូប៊ី លោកស្រី វ៉ា សុជាតា អភិបាលរងនៃគណៈអភិបាល ស្រុកកំពង់រោទិ៍ ឯកឧត្តម ប៉ាង ឡេង ប្រធានច្រកទ្វារអន្តរជាតិ ព្រៃវ៉ល្លិ៍  លោក អនុប្រធានសាខាគយព្រំដែនព្រៃវល្លិ៍ កងកម្លាំងទាំងបីប្រភេទ លោកលោកស្រីមេឃុំថ្មី ក្រុមប្រឹក្សាឃុំថ្មី មេភូមិទាំង ៦ភូមិ លោកមេប៉ុស្តិ៍រដ្ឋបាលឃុំថ្មី និងនាយកសាលាទាំង ៧សាលា នៅក្នុងស្រុកកំពង់រោទិ៍។

 

លោក លីម គឹមសេង បានមានប្រសាសន៍ថា នៅថ្ងៃទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈនេះ សូមទទួលបាននូវសេចក្តីស្រឡាញ់គ្រប់គ្នា ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលមានវត្តមាននៅទីនេះ ព្រោះទម្រាំលោកមានថ្ងៃនេះ អតីតកាលគ្រួសាររបស់លោក និងរូបលោក មានជីវភាពលំបាកខ្លាំងណាស់ ដូច្នេះហើយទើបលោកធ្វើការចែករំលែកនូវទានមនុស្សធម៌នេះ ជារៀងរាល់ឆ្នាំដើម្បីផ្ដល់ជូននូវក្តីស្រឡាញ់ដល់បងប្អូនគ្រប់ៗរូប។

 

លោកស្រី វ៉ា សុជាតា អភិបាលរងស្រុកកំពង់រោទិ៍ បានសម្ដែងនូវសេចក្តីកោតសសើ និងសូមថ្លែងអំណរគុណ ដល់លោកអគ្គនាយកក្រុមហ៊ុន ឡាក់គី រ៉ូប៊ី ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍។

 

ដើម្បីញ៉ាំងឲ្យបរិយាកាស មានភាពសប្បាយរីករាយ លោកអគ្គនាយកក្រុមហ៊ុន បានរៀបចំកម្មវិធីកម្សាន្តសប្បាយមាន៖ ដោយអនុញ្ញាតឲ្យ មហាជនអាចចូលរួម ការចាប់ដៃគូប្រឡងញ៉ាំផ្លែឈើទទួលបានរង្វាន់លេខ១ ចំនួន ១,០០០$ រង្វាន់លើកទឹកចិត្តក្នុង១គូ ចំនួន ៣០០$ និងការប្រឡងចម្រៀង អ្នកទទួលបានជ័យលាភី៖

-លេខ១ ទទួលបានរង្វាន់ធំទឹកប្រាក់ ៥,០០០$

-លេខ២ ទទួលបានរង្វាន់ទឹកប្រាក់ ២,០០០$

-និងរង្វាន់លើកទឹកចិត្ត ៣០០$ ក្នុងបេក្ខជនម្នាក់ៗ។

 

ដោយមានការអញ្ជើញចូលរួម ជាគណៈកម្មធិការផ្ដល់ពិន្ទុជ័យលាភីដោយ កញ្ញាយូរី នាយចឺម និងលោកនីកូ សុទ្ធសឹងជាតារាចម្រៀងដ៏មានប្រជាប្រិយភាព នៅព្រះរាជាណាចក្រកម្ពុជា។

Leave a Reply

Your email address will not be published.